មន្ត្រីជំនាញចុះពិនិត្យស្ថានីយ៍និងដេប៉ូប្រេង៨ទីតាំង ក្នុងនោះមាន៦ទីតាំងលក់ខ្វះលីត្រនិងខ្វះគុណភាព

កំពង់ឆ្នាំង ៖​ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងសហការជាមួយសាខាកាំកុង​ត្រូល និងរថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈនៃអគ្គនាយកដ្ឋានកាំកុងត្រូល អាជ្ញាធរដែនដី ដែលមានការដឹកនាំដោយលោកឈួរ ចាន់ថន ប្រធានមន្ទីរពាណិជ្ជកម្ម ,លោកយីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈចំនួន៨ទីតាំងកាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ។ 

មន្ត្រីជំនាញនិយាយថា ជាលទ្ធផលឃើញថាមាន០២ទីតាំងប៉ុណ្ណោះដែលមានភាពអនុលោមទាំងបរិមាណ និងគុណភាព ។ ឯនៅ៦ទីតាំងទៀតគឺពុំមានភាពអនុលោមផ្នែកគុណភាព និងបរិមាណ​ ពោលគឺខ្វះគុណភាព​ និង​ មិនគ្រប់លីត្រ​ ។ 

ស្ថានីយ៍ទាំង០៦ ដែលមានភាពមិនអនុលោមផ្នែកគុណភាព និងបរិមាណសមត្ថកិច្ចចម្រុះបានឱ្យម្ចាស់ស្ថានីយ៍និងដេប៉ូធ្វើកិច្ចសន្យាកែប្រែរាល់កំហុសឆ្គងទាំងនេះឡើងវិញ ។ យ៉ាងណាក៏ដោយមន្ត្រីដដែលនោះមិនបានបញ្ជាក់ឈ្មោះទីតាំងនិងឈ្មោះម្ចាស់នោះឡើយ៕

adverise with khmeread
tiger
Loading ad ...