ឡានពាក់ស្លាកលេខថៃ​ បើកបុកម៉ូតូរបួសបែកក្បាលបុរសម្នាក់​ រួចបើករត់បាត់

ប៉ៃលិន​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងរថយន្ត និងម៉ូតូបើកបរស្របទិសគ្នាពីកើតទៅលិច នៅចំណុចផ្លូវឡើងទៅជំនោរជើងភ្នំស្ថិត​នៅក្នុង​ភូមិ​ ផ្សារព្រំជើង ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​កាលពីកាលពី​វេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃចន្ទទី០២ ខែកញ្ញា ឆ្នាំ២០១៩បណ្តាលឱ្យបុរសម្នាក់របួសបែកក្បាល។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ឡាន សុខា ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរអ្នកកាប់ជ្រូក រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ខ្មៅ របួសធ្ងន់ចំក្បាល ។ចំណែកជនបង្កមិនស្គាល់អត្តសញ្ញាណបើកបររថយន្តម៉ាកនីសាន់ ពាក់ស្លាក់លេខថៃ ក្រោយកើតហេតុបានបើកគេចខ្លួនបាត់។មូលហេតុបណ្ដាលមកពីកត្តា​មនុស្ស​បើកបរ​រថយន្ត​ក្នុងល្បឿនលឿន ទើប​​ជ្រុលទៅបុកម៉ូតូដែលកំពុងបើកបរនៅខាងមុខ​ចំពេញ​មួយ​ទំហឹង​។

​បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ។ ឯម៉ូតូត្រូវបានសាច់ញាតិយកទៅរក្សាទុក៕

adverise with khmeread
tiger
Loading ad ...