Christian Eriksen: ខ្ញុំគ្មានការសោកស្តាយចំពោះបំណងចាកចេញពីក្លឹប Tottenham នោះទេ

        កីឡាករ​ Christian Eriksen បាន​អះអាងថា ខ្លួន​គ្មាន​ការ​សោក​ស្តាយ​ចំពោះការ​បង្ហាញ​បំណង​ចាកចេញ​ពី​ក្លឹប Spurs នៅ​រដូវក្តៅនេះ​ទេ ស្របពេលដែលមាន​ការប៉ាន់ប្រមាណជុំវិញ​អនាគតរបស់កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ បន្ទាប់ពី​​បាន​ប្រកាស​កាលពី​ខែមិថុនា​ថា ខ្លួន​​ចង់​ព្យាយាមធ្វើ​អ្វីមួយថ្មី​”។

        ក្លឹប Real Madrid គឺជាក្លឹបយក្យមួយដែលចាប់ងារម្មណ៍ Eriksen ប៉ុន្តែ​កីឡាកររូបនេះមិន​ទាន់​បោះបង់​ចោល​ក្លឹប Spurs ទាំងស្រុងនៅឡើយ​ទេ ។ ​បើទោះបីជា​មិនមាន​ក្លឹបណាផ្សេង​ចាប់អារម្មណ៍​ក៏ដោយ ក៏កីឡាករ​ដាណឺម៉ាក​រូបនេះ​បាន​បដិសេធ​មិន​ធ្វើ​ការសម្រេចចិត្ត​ខុស​ណាមួយ​ក្នុង​ការ​បង្ខំឲ្យ​មាន​កិច្ច​ព្រមព្រៀង​ផ្ទេរចេញនោះទេ។

        Eriksen បាន​និយាយថា “​ទេ មិន​ខុស​ទេ ប៉ុន្តែ​វាគឺជា​បាល់ទាត់​ ហើយ​អ្នក​មិនដឹងថា មាន​រឿង​អ្វីកើត​ឡើង​ក្នុង​វិស័យបាល់​ទាត់នោះទេ​។ ខ្ញុំ​ប្រាថ្នា ខ្ញុំអាច​សម្រេចចិត្ត​ត្រឹម​ឋានៈជា​អ្នក​ចាត់ការ​ ប៉ុន្តែ​គួរឲ្យ​ស្តាយ​ ខ្ញុំ​មិនអាច​ធ្វើ​បាន”។

        Eriksen បន្តថា “​ខ្ញុំដឹងថា មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​កន្លែង​ដែល​ត្រូវ​ទៅ។  នោះគឺជា​ចំណង់ចំណូល​ចិត្ត​មួយ។ នោះគឺជា​រឿង​នៅក្លឹបកំពូល​ ប្រសិនបើ​អ្នក​ធ្វើ​បាន​ល្អ​។ វាតែងតែមាន​ពាក្យចចាមអារ៉ាម”៕

adverise with khmeread
tiger
Loading ad ...