Tammy Abraham នឹងធ្វើការសម្រេចចិត្ត បន្ទាប់ពីប្រទេសនីហ្សេរីយ៉ាព្យាយាមបញ្ចុះបញ្ចូលឲ្យបោះបង់ក្រុមជម្រើសជាតិអង់គ្លេស

        ខ្សែប្រយុទ្ធ​ Tammy Abraham របស់ក្លឹប Chelsea ​ប្រឈម​នឹង​ការសម្រេចចិត្ត​ដ៏ពិបាក​ជុំវិញ​អនាគតជាមួយក្រុមជម្រើស​ជាតិ​ បន្ទាប់ពីប្រទេស​នីហ្សេរីយ៉ា​​បាន​ព្យាយាម​អូសទាញ​ខ្លួន​ចេញពី​ជម្រើស​ជាតិ​អង់គ្លេស។

        បើទោះបីជា​ចាប់ផ្តើម​បានល្អនៅរដូវកាលនេះ​សម្រាប់ក្រុម Chelsea ​ក៏ដោយ ក៏ Tammy មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសដែល​ដឹកនាំ​ដោយ​លោក Gareth Southgate សម្រាប់​ការប្រកួត​ជម្រុះ​ Euro 2020 ជាមួយ​ក្រុមប៊ុលហ្គារីនិង​កូសូវ៉ូនោះទេ។

        ខ្សែប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូបនេះ​ធ្លាប់បង្ហាញមុខ​ក្នុងក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លើក​ដំបូង អំឡុង​ប្រកួត​មិត្ត​ភាព​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​កាលពីខែវិច្ឆិកា​ឆ្នាំ​២០១៧ ហើយ​ក្រោយ​មក​បាន​បង្ហាញមុខ​លើកទី​២​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ប្រេស៊ីល​។

        ទោះបីជា​យ៉ាងណា Tammy​ នៅ​មាន​សិទ្ធិ​ប្តូរ​ក្រុម​ជម្រើស​ជាតិ​ ដោយ​សារតែ​កីឡាករ​រូបនេះ​មិនទាន់​បាន​លេងក្នុង​ការ​ប្រកួត​សម្រាប់​ប្រទេសកំណើត​របស់ខ្លួន​នៅឡើយ​ទេ។

        តាមព័ត៌មានថា ប្រទេសនីហ្សេរីយ៉ាបាន​ទាក់ទងមក​ខ្សែប្រយុទ្ធវ័យក្មេង​រូបនេះ ក្នុង​ការ​ព្យាយាម​​ឲ្យ​បោះ​បង់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​ទៅវិញ​ថា ខ្លួននឹងមិន​ធ្វើ​ការសម្រេចចិត្ត​ទេគឺ​រហូត​ដល់​ខែ​មេសា​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab