adverise with khmeread 80fbe78e 74e0 4f1d b3f4 e8ab54cdf3fe

ព័ត៌មាន​បន្ថែម​ពី​ការបង្ក្រាប​ករណី​ឆបោក​ប្រាក់​អភិបាលខេត្ត​តាម ​Wing

      កណ្តាល ៖  បន្ទាប់ពី​មាន​ករណី​ឆបោក​ប្រាក់តាម​ Wing​ នៅវេលា​ម៉ោង​6​និង​45​នាទី​ល្ងាច​ថ្ងៃទី១៦​ មីនា ឆ្នាំ​២០១៦​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាបបាន​ជាក់ស្តែង​តែម្តង​។​

      មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​អៀក ភ័​ណ្ឌ ភេទ​ប្រុស​អាយុ​37​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ម្តុំ​ពេទ្យ​ព្រះកុសុមៈ​(​ពេទ្យ​លោកសង្ឃ​)​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ ជំនាញ​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​ជាក់ស្តែង​ពេលដែល​ជនសង្ស័យ​កំពុង​មក​ដក​ប្រាក់ នៅ​ចំណុច​ផ្ទះ​ផ្ទេរ​និង​ដក​ប្រាក់​ Wing ​តាម​បណ្តោយ​ផ្លូវ 299​ម្តុំ​ផ្សារ​ទួលគោក ស្ថិតនៅ​ក្នុងភូមិ​សង្កាត់​ទឹកល្អក់ 2 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

      ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​វ​ត្តុ​តាង​រួមមាន៖​1./​ទូរ​សព្ទ​ដៃ​02​គ្រឿង​ដែលមាន​លេខ​0712777575 និង ​0963822654​ និង​2./​បង្កាន់ដៃ​ដក​ប្រាក់​01​សន្លឹក​។​

     សូម​រំលឹកថា  រឿងនេះ​ចាប់ផ្តើម​ពី​ពេល​ជនសង្ស័យ​ទាក់ទង​ទៅ​លោក​អភិបាល​ខេត្តកណ្តាល​ថា មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​ចេញពី​ខេត្តក្រចេះ សុំ​កុំ​ទាក់ទង​ប៉ូលិស​ព្រោះ​មិន​ទុកចិត្ត ដូច្នេះ​លោក​អភិបាលខេត្ត​ទាក់ទង​មក​អាវុធ​ហ្ថ​ខេត្តចុះ​ស្រាវជ្រាវ​។​

     បន្ទាប់ពី​មេ​អាវុធហត្ថ​ខេត្ត​ទាក់ទង​ជនសង្ស័យ​ខាងលើ វា​ចេះតែ​សុំ​លុយ​មុន​ដើម្បី​ទិញ​កាត​ទូរស័ព្ទ និង បញ្ហា​ផ្សេងៗ។ ក្រោយ​មានការ​សង្ស័យ​ក៍​ឲ្យ​ជំនាញ​ទាក់ទង​ឆែក​លេខ​ទូរស័ព្ទ​ជនសង្ស័យ​ឃើញ​នៅ​ភ្នំពេញ ក៍​សន្និដ្ឋានថា​ករ​ណ៍​ឆបោក​តាម​ទូរស័ព្ទ។ ពេលនោះ​កម្លាំង​ជំនាញ អាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​មេបញ្ជាការរង ទូច អ៊ី​ណាន តាម​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត លឹម សុគន្ធា និង ព្រះរាជអាជ្ញា​រាជធានី និង សហការ​ជាមួយ អាវុធហត្ថ​រាជធានី ចាប់បាន​ជនសង្ស័យ​យកមក​ខេត្ត សួរនាំ​បន្ថែមទៀត​។​

     បច្ចុប្បន្ន​ជន​ស​ង្ស​យ័​និង​វត្ថុតាង​ជំនាញ អាវុធហត្ថ​ខេត្ត​កំពុង​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់