ជាការបង្ហាត់ ឬបង្ខំ? ហ្វូងដំរីជាច្រើនត្រូវម្ចាស់វាកាន់របស់ស្រួចផ្ជង់ពីក្រោយ ដើម្បីឱ្យពួកវាសម្ដែង ខណៈដែលដំរីខ្លះត្រូវបានបង្ខំឱ្យភ្ញៀវជិះលើប្រមោយរបស់វា

វីដេអូគួរឱ្យតក់ស្លុតបានបង្ហាញសត្វដំរីត្រូវគេបង្ខំឱ្យដឹកអ្នកទស្សនានៅលើប្រមោយរបស់វា ខណៈពួកហ្មដំរីកាន់ដងទម្ពក់ស្រួចៗបង្ខំដំរីឱ្យសម្តែង។ នេះបើយោងតាមវេបសាយ Daily Mail ចេញផ្សាយថ្ងៃទី ៣ កញ្ញា។

សត្វដំរីទាំងនេះត្រូវបានគេថតកាលពីដើមខែនេះក្នុងអំឡុងពេលសម្តែងប្រចាំថ្ងៃដ៏សែនលំបាករបស់ពួកវាសម្រាប់ហ្វូងមនុស្សនៅតំបន់ភាគឦសានដាច់ស្រយាលនៃខេត្តសុរិន្ទក្នុងប្រទេសថៃ។

គេអាចមើលឃើញហ្មដំរីកាន់ដងទម្ពក់ មានផ្លែដែកមុតស្រួចភ្ជាប់នឹងចុងឫស្សី ដែលពួកគេប្រើដើម្បីគ្រប់គ្រងដំរី។ អំឡុងពេលសម្តែង សត្វដំរីបានបង្វិលកងនិងឈរនៅលើកៅអីឈើ មុនពេលត្រូវមនុស្សបង្ខំឱ្យពួកវាស៊ុតបាល់បញ្ចូលសំណាញ់ទី។ ដំរីខ្លះត្រូវបានបញ្ជាឱ្យដើររំលងលើក្រុមមនុស្សស្ម័គ្រចិត្ត ដែលដេកនៅលើដីឱ្យដំរីដើរកន្លងពីលើ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺ ដំរីត្រូវគេបង្ខំឱ្យដឹកអ្នកទស្សនានៅលើប្រមោយរបស់វា ហើយដង្ហែនៅជុំវិញកន្លែងសម្តែង។ ពេញមួយការសម្តែងនេះ ហ្មដំរីបានកាន់អាវុធមុតស្រួចរបស់ខ្លួនជាប់រហូត ហើយថែមទាំងមានស្ត្រីម្នាក់យកដែកស្រួចចាក់ត្រចៀកដំរីទៀតផង ព្រោះមិនសូវស្តាប់បង្គាប់។ 

អង្គការការពារសិទ្ធិសត្វ PETA កាលពីថ្ងៃអង្គារទី៣កញ្ញាបានថ្កោលទោសកម្មវិធីសម្តែងដំរីនេះ ដែលកន្លងមកការសម្តែងនៅទីដាច់ស្រយាលនេះបានរួចផុតពីការរិះគន់រហូតមកក្នុងប្រទេសថៃ៕

adverise with khmeread
tiger
Loading ad ...