ឡើងបំផ្លាញដើមត្នោត ដើមត្នោតបំផ្លាញវិញ ចុះពីលើចុងត្នោតស្ទើរមិនចង់ទាន់

អ្នកកាត់ឈើមួយរូបត្រូវបង្ខំចិត្តចុះពីលើដើមឈើកំពុងមានភ្លើងឆេះ ពេលដែលរណាកាត់ឈើរបស់គាត់បានបង្កឱ្យដើមឈើមានភ្លើងឆាបឆេះឡើង។

លោក Ghislain Ojeda កំពុងកាត់ដើមត្នោតមួយដើមនៅតំបន់ Haute-Garonne ក្នុងទីក្រុង Toulouse ប្រទេសបារាំង ពេលដែលម៉ាស៊ីនកាត់ឈើរបស់គាត់បានបង្កអគ្គិភ័យ។

បន្ទាប់ពីកំពុងកាត់ឈើនៅលើចុងត្នោត កាមេរ៉ាបំពាក់ក្បាលរបស់លោក Ojeda បានផ្តិតទិដ្ឋភាពដែលគាត់ប្រើប្រាស់ម៉ាស៊ីនកាត់ឈើដើម្បីកាត់ដើមឈើមួយដើមចេញបរិវេណផ្ទះរបស់គាត់។ ភ្លាមៗចំណុចខាងលើដែលគាត់កំពុងកាត់បានឆេះ។ លោក Ojeda បានបោះចោលដុំឈើកំពុងឆេះចុះទៅក្រោម ខណៈដែលកម្ទេចឈើពុកផុយកំពុងឆេះនៅលើម៉ាស៊ីនកាត់ឈើ ក៏ត្រូវបោះចោលទៅក្រោមដូចគ្នា។ 

ប៉ុន្តែជាអកុសល កម្ទេចឈើកំពុងឆេះបោះទៅក្រោមនោះ បានប៉ះទៅនឹងគល់ដើមឈើ ដែលភ្លាមៗអណ្តាតភ្លើងបានឆេះរោលរាលឡើងទៅលើវិញយ៉ាងឆាប់រហ័ស។

ភ្លើងបានឆេះជើងគាត់ ខណៈគាត់ព្យាយាមចុះក្រោមឱ្យបានលឿន ដោយប្រើខ្សែចងនៅជុំវិញដើមត្នោតដើម្បីចុះទៅដីវិញ ខណៈជើងគាត់កំពុងឆេះ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab