ហាងកាហ្វេ Starbucks មួយនៅអង់គ្លេសមានប្រពៃណីសរសេរឈ្មោះអតិថិជនលើកំប៉ុង បន្ទាប់ពីកុម្ម៉ង់កាហ្វេរួច តែបុគ្គលិកម្នាក់រពឹសដៃសរសេរថា "ដំរីទឹក" ព្រោះឃើញអ្នកទិញធាត់ពេក ហើយឥឡូវត្រូវបង្ខំចិត្តសុំទោសគេ

បុគ្គលិករដ្ឋបាលមួយរូបមកពីទីក្រុងឡុងដ៍ខាងលិច បានទទួលនូវភាពភ្ញាក់ផ្អើលខ្លាំងបំផុត បន្ទាប់ពីបុគ្គលិកកាហ្វេ Starbucks មួយរូបបានសរសេរពាក្យ "ដំរីទឹក" នៅលើកំប៉ុងកាហ្វេ ជំនួសឱ្យឈ្មោះរបស់នាងទៅវិញ។

នាង Nadia Khan វ័យ ២៥ឆ្នាំ មកពីទីក្រុងឡុងដ៍ខាងលិច បានចូលទៅហាងកាហ្វេកើតហេតុនៅក្នុងតំបន់ Feltham ទីក្រុងឡុងដ៍ ដែលនាងបានកុម្ម៉ង់កាហ្វេ Cookies and Cream Frappuccino។

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ពេលដែលនាងទទួលបានកាហ្វេរបស់នាង នាងបានរកឃើញថាកែវកាហ្វេ ដែលជាប្រពៃណីដ៏ពេញនិយមមួយរបស់កាហ្វេ Starbucks គឺមានសរសេរឈ្មោះអ្នកកុម្ម៉ង់កាហ្វេខ្លួន វាមានពាក្យមួយឃ្លាសរសេរថា "ដំរីទឹក" នៅលើនោះ។

បញ្ជាក់ទៅកាន់វេបសាយ Mirror នាង Nadia បាននិយាយថា "ពេលដែលខ្ញុំបានកាហ្វេរបស់ខ្ញុំ ខ្ញុំបានសម្គាល់ឃើញពាក្យ ដំរីទឹក ប៉ុន្តែខ្ញុំបានបំភ្លេចវាចោល ខណៈដែលអក្សរសរសេរដៃនេះពិតជាអន់មែនទែន"។

ទោះបីជាដំបូងឡើយនាងបានបំភ្លេចចោលឈ្មោះនៅលើកំប៉ុងកាហ្វេរបស់នាងក្តី ម្តាយរបស់ Nadia លោកស្រី Andria មានក្តីខឹងសម្បារយ៉ាងឆាប់រហ័ស "ដោយកម្រោលចូលយ៉ាងខ្លាំង" បន្ទាប់ពីឃើញអ្វីដែលបានសរសេរលើកំប៉ុងកាហ្វេ គាត់បានតទល់ជាមួយនឹងបុគ្គលិកសរសេរអក្សរលើកំប៉ុងមួយរំពេច។

នាង Nadia បាននិយាយថា "ម៉ាក់ខ្ញុំបាននិយាយប្រាប់ទៅគាត់ថា គាត់គួរតែគោរពអតិថិនជន មិនថាឡើយពួកគេស្គម ធាត់ ឬយ៉ាងម៉េចនោះទេ"។

ជាការឆ្លើយតបចំពោះការតវ៉ារបស់នាង Nadia ថាឈ្មោះនោះ "គ្មានវិជ្ជាជីវៈខ្វះសីលធម៌" នាង Nadia ឥឡូវបានទទួលការសុំទោសពីក្រុមហ៊ុនហើយ៕ 

adverise with khmeread
tiger
Loading ad ...