បុរសគ្មានទីលំនៅម្នាក់កើតជំងឺប៉ូលីយ៉ូ ដើរតែសុំទានតាមផ្លូវ តែពេលបានជួបអ្នកជំនួញថៃម្នាក់ស្រាប់តែជីវិតគាត់ប្រែប្រួលទាំងស្រុង រហូតក្លាយជាសហគ្រិនជោគជ័យម្នាក់

លោក Ton Boonmee ជានិច្ចកាលដើរតែសុំទានគេតាមផ្លូវដើម្បីតែក្រពះ នៅពេលជីវិតរបស់គាត់ផ្លាស់ប្ដូរទាំងស្រុងដោយការដាក់ទានពីសប្បុរសជនម្នាក់ ដោយជំរុញគាត់ចាប់ផ្ដើមជំនួញលក់នំសេនវិច រសជាតិ "Tonbua"។

គាត់និយាយថា "អ្នកលក់ដូចគ្នានឹងដេញខ្ញុំចេញឱ្យឆ្ងាយ ហើយមនុស្សនឹងមើលងាយខ្ញុំ។ ប៉ុន្ដែខ្ញុំគិតថាការងារសុំទានគេនឹងធ្វើឱ្យខ្ញុំរស់នៅបន្ត។ គ្មាននរណាម្នាក់ជ្រើសរើសពីរបៀបដែលពួកគេកើតបាននោះទេ។ ហើយគ្មាននរណាចង់កើតមកសុំទានគេនោះដែរ។ ប៉ុន្ដែយើងអាចជ្រើសរើសធ្វើទង្វើល្អបាន"។

ថ្ងៃនេះ Ton ជ្រើសរើសលក់សេនវិចពីកញ្ច្រែងរបស់គាត់ ដោយកាន់ឈើជ្រុតពីរថយន្តមួយទៅរថយន្តមួយទៀតតាមផ្លូវប្រសព្វ Kaset Nawamin Tor Mor 251 ដែលជារឿយៗគាត់ធ្លាប់តែសុំទានគេនៅទីនោះ។

Ton កើតជំងឺប៉ូលីយ៉ូកាលគាត់មានអាយុ ៣ ឆ្នាំ តែមួយឆ្នាំក្រោយមកគាត់ក៏បានចាប់ផ្ដើមសុំទានគេតាមផ្លូវជាមួយនឹងម្ដាយ។ គាត់ជាមនុស្សមិនចេះអក្សរមកទល់សព្វថ្ងៃដោយសារមិនបានចូលសាលា។ ចាប់ពីពេលនោះមកគាត់គេងនៅតែក្រោមស្ពាន និងនៅតាមផ្សារទាំងអស់ក្នុងទីក្រុងបាងកក។ គាត់បន្ទាប់មកធ្វើដំណើរទៅប៉ាត់តាយ៉ា និងភូកេតដែលជាតំបន់ថ្មីសម្រាប់គាត់។

គាត់សុំទានគេបានពី ១២០ ទៅ ១៥០ បាតដើម្បីប្រគល់ជូនម្ដាយខ្លួន ហើយគាត់ក៏រក្សាទុក ១០ បាតសម្រាប់ខ្លួនឯងផងដែរ។ ទីបំផុតគាត់ក៏ចាប់ផ្ដើមជួលផ្ទះតម្លៃ ៥៥០ បាតក្នុងមួយខែក្នុងតំបន់សាផាន់ មៃ នៃផ្លូវផាហនយោធិន។ គាត់ក៏បានសុំទានគេនៅទីនោះរហូតដល់អាយុ ២៣ ឆ្នាំ ជាពិសេសនៅផ្លូវប្រសព្វ កាសែតណាវ៉ាមីនតែម្ដង។

បន្ទាប់មកគាត់ក៏បានជួបអ្នកជំនួញឈ្នោះ P'Jeab ដែលជាញឹកញាប់ឱ្យគាត់ ១០០ បាត។ តែថ្ងៃមួយគាត់មិនទៅធ្វើការទេ ហើយបានហៅ Ton ចូលក្នុងរថយន្តនិយាយគ្នាលេង ដែលគ្រានោះហើយគាត់បានឱ្យ Ton ប្ដូរការងារសុំទានមកប្រកបរបរលក់អ្វីមួយវិញ ដោយគាត់បានចេញប្រាក់ ២ ពាន់បាតដល់គាត់។ ហើយគាត់ក៏បានប្រើលុយនោះទិញទឹកក្រូចតាមហាងមកលក់នៅផ្លូវប្រសព្វនោះ។

យ៉ាងណាមិញ ទឹកផ្លែឈើលក់ដាច់តែពេលដំបូង នៅ ៥ ឆ្នាំក្រោយមកគេលែងចង់ផឹកវិញ។ Ton ក៏បានប្ដូរមកលក់សេនវិច ដោយសន្សំលុយរហូតដល់តែមាន Brand សេនវិចផ្ទាល់ខ្លួនតែម្ដង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16