ទីតាំង៥កន្លែងនៅស្រុកជាំក្សាន្តលិចលង់មិនអាចធ្វើដំណើរបាន ​និងកុមារាម្នាក់ត្រូវទឹកហូរនាំទៅបាត់

ព្រះវិហារ​ ៖ មានករណីក្មេងរសាត់ហូរទៅតាមទឹកកាលពីវេលាម៉ោងប្រមាណ ៧ និង១០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទឹកធ្លាក់តេជោបុស្បូវ ស្ថិតនៅភូមិ តេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈទីតាំង៥កន្លែងមិនអាចធ្វើដំណើរបាន​។ 

​លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានឱ្យដឹងថា​ ដំបូងឪពុកជិះម៉ូតូឌុបម្តាយឱបកូនតូចមា្នក់អាយុ ៣ឆ្នាំភេទប្រុស មកដល់កន្លែងកើតហេតុខាងលើ ទឹកបានបោកម៉ូតូដូលទាំងឪពុក ម្តាយ និងកូន។ ខណ:ពេលដែលដួលនោះម្ដាយបានស្រវាឱបកូន ដោយកម្លាំងទឹកហូរយ៉ាងគំហុកបាន បណ្ដាលឱ្យម្តាយដួលបោកខ្ទប់ទៅនឹងដុំថ្មសន្លប់។ ចំណែកកុមារារងគ្រោះត្រូវរសាត់ហូរតាមទឹកមកទល់ពេលនេះ នៅមិនទាន់ស្វែងរក​កុមារារងគ្រោះខាងលើនោះឃើញនៅឡើយនោះទេ។ ចំណែកម្ដាយ និងឪពុករងគ្រោះខាងលើត្រូវបានកម្លាំងរដ្ឋបាលស្រុកជាំក្សាន្ដចុះជួយសង្គ្រោះទាន់ពេលវេលា។ 

​លោក ជាគឹម សេង បានបន្តថា​ ក្នុងស្រុកជាំក្សាន្តរយ:ពេល៨ថ្ងៃមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្ដាលឱ្យមានការលិចលង់និងខូចខាតដំណាំស្រូវចំនួន ៦០០ ហិតគិតមកទល់ត្រឹមពេលនេះតែបើភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ទៀតនោះ និងអាចរងការប៉ះពាល់បន្តទៀត។ ជំនន់ទឹកភ្លៀងបានគ្របដណ្ដប់ក្នុងស្រុកជាំក្សាន្ដមានចំនួន៥កន្លែង សំខាន់​ៗដូចជា​ ១-កើតឡើងនៅភូមិធម្មជាតិកន្លែងអាងស្តុបទឹកក្នុងភូមិធម្មជាតិ, ២-ទឹកបានហូរលិចផ្លូវលេខ៦៩ ចំនួន២គោលដៅ ដែលមិនអាចធ្វើដំណើរបាន, ៣-នៅឃុំយាងបានដាច់ផ្លូវមូលនិធិឃុំនិងផ្លូវអភិវឌ្ឍន៍ជនបទ មិនអាចធ្វើដំណើរឆ្លងកាត់បាន, ៤-ទំនប់ព្រៃភ្ញៀវរងការបាក់ទំនប់មិនអាចធ្វើដំណើរបាន, ៥-ចំណុចទឹកធ្លាក់តេជោបុស្បូវ។ 

​លោក ជា​ គឹមសេង បានស្នើសូមឱ្យខាងមន្ទីធនធានទឹកបើកទំនប់មួយនេះ ដើម្បីបង្ហូរទឹកចេញនិងអាចជួយសង្គ្រោះបានមួយចំណែកផង។ ក្រោយមានការស្នើសូម មន្ទីរបានអនុញ្ញាតបើកទ្វារទឹកខាងលើ ហើយកន្លែង៥ចំណុចខាងលើ ត្រូវបានបិតផ្លូវជាបណ្ដោះអាសន្នរង់ចាំទឹកស្រក់ទើបបើកឱ្យធ្វើដំណើរឡើងវិញ។

​ចំណែកលោក ចាប កុយ ប្រធានមន្ទីរធនធានទឹកខេត្តបាន បញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ ២០១៩ នេះថា កម្ពស់ទឹកស្ទឹងសែនហក់ឡើងដល់១០.៥៨ ហើយនឹងជន់លិចចំនួន៣ ស្រុកគឺស្រុកឆែប ជាំក្សាន្ដ និងគូលែន៕

adverise with khmeread
tiger
Loading ad ...