adverise with khmeread 88f2aa3d 5f04 40aa bb1a 5a45fe73d943

បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី បង្កប់​ជក់​គ្រឿងញៀន​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​មួយកន្លែង ដែល​បាន​បង្កប់​ជក់​គ្រឿងញៀន និង​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ កាលពី​វេលា​ម៉ោង ៣​និង​៥០​នាទី​រសៀល ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​លើទឹក ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រោយពី​បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ទី​១-​ឈ្មោះ ហែម ធីតា ភេទ ស្រី អាយុ ២៥​ឆ្នាំ មុខរបរ អ្នក​កត់​ពុង ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​១៣៨ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ទី​២ -​ឈ្មោះ ដៃ ដុង ភេទ ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​ទី​៣-​ឈ្មោះ សៀវ ពៅ ភេទ ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល និង​បាន​ដកហូត​នៅ​វត្ថុតាង​មួយចំនួន​រួមមានៈ ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន ០១​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់