អ្នកដេកអាំងថ្ងៃភ័យស្លេកស្លាំង ខណៈពួកឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀនលើឆ្នេរទេសចរណ៍ រួចគំរាមបាញ់ចោលទាំងអស់ អ្នកណាហ៊ានតេប្រាប់ប៉ូលិស

ពួករត់ពន្ធគ្រឿងញៀនមួយក្រុមបានឆ្មក់ចូលឆ្នេរសមុទ្រ Costa del Sol ទាំងកណ្តាលថ្ងៃដើម្បីដឹកគ្រឿងញឿនពីអូប័រល្បឿនលឿនទៅកាន់ឡានកាពីតាស់កំពុងចតចាំនៅច្រាំង។

ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលគំរាមសម្លាប់សាក្សីប្រសិនបើពួកគេជូនដំណឹងទៅប៉ូលិស បានចំណាយពេលតិចជាង ៣ នាទីដើម្បីធ្វើការផ្ទេរនិងរត់គេចពីឆ្នេរក្បែររមណីយដ្ឋានទេសចរណ៍ Estepona ក្នុងប្រទេសអេស្ប៉ាញ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី៤កញ្ញា។

បុរសម្នាក់ក្នុងចំណោមបុរសទាំងនោះត្រូវគេស្តាប់ឮស្រែកជាភាសាអេស្ប៉ាញព្រមានខ្លាំងៗទៅភ្ញៀវទេសចរថា "ទូរស័ព្ទដៃ។ បើអ្នកឯងហ៊ានតែតេសាកមើល៎ អញនឹងបាញ់សម្លាប់ចោលភ្លាម"។

ពួករត់ពន្ធគ្រឿងញៀនបានរត់ចេញពីអូប័រទៅរកឡានហើយបោះថ្នាំញៀននៅគូទឡាន រួចរត់ទៅវិញស្ទើរតែជំពប់ជើងដួលលើអ្នកដេកអាំងថ្ងៃ ខណៈពួកគេរត់ចុះឡើងដើម្បីផ្ទេរគ្រឿងញៀន មុនពេលរត់គេចខ្លួនតាមរយៈអូប័រលឿន៕

 

adverise with khmeread
tiger
Loading ad ...