និស្សិតស្រស់សោភារុស្ស៊ីម្នាក់រកឃើញកោះចំនួន ៥ នៅតំបន់ទឹកកកអាក់ទិក ពេលចុះអនុវត្តកិច្ចការសាលាដោយផ្ទាល់ ផ្អើលពេញប្រទេសរុស្ស៊ី

ក្រុមបេសកកម្មរុករកនៅតំបន់អាក់ទិករបស់រុស្ស៊ីបានគូរផែនទីកោះតូចៗចំនួន ៥ នៅភាគខាងជើង ដែលត្រូវបានរកឃើញដោយនិស្សិតម្នាក់ ដែលបានវិភាគពីការរលាយរបស់ផ្ទាំងទឹកកកនៅក្នុងរូបថតផ្កាយរណប។ នេះយោងតាមប្រភព BBC ផ្សាយកាលពីថ្ងៃពុធម្សិលមិញ។

មុនពេលការរកឃើញរបស់នាង Marina Migunova ក្នុងឆ្នាំ ២០១៦ កោះនេះត្រូវបានលាក់ខ្លួនក្រោមផ្ទាំងទឹកកកឈ្មោះ Nansen ដែលគេស្គាល់ថាផងដែរថា Vylka ក្នុងប្រជុំកោះ Novaya Zemlya។

ការរកឃើញរបស់នាង គឺជាផ្នែកមួយនៃវគ្គសិក្សាបញ្ចប់របស់នាងនៅសាលាជើងទឹក Admiral Makarov State Maritime Academy ក្នុងទីក្រុង St Petersburg។

ផែនទីនោះត្រូវបានគេអាប់ដេតថ្មី ខណៈដែលកម្ដៅពិភពលោកធ្វើឱ្យទឹកកករលាយជុំវិញតំបន់អាក់ទិក។

កោះ ដែលរកឃើញដោយនាង Migunova មានទំហំផ្ទៃក្រឡា ៩០០ ទៅ ៥៤.៥០០ ម៉ែត្រការ៉េ។ ហើយពួកវា​ស្ថិតក្នុងឆកសមុទ្រ Vize  ស្ថិតនៅភាគឦសានប្រជុំកោះ Novaya Zemlya។ អំឡុងពេលសង្គ្រាមត្រជាក់ ទាហានសូវៀតក៏បានធ្វើតេស្ដគ្រាប់បែកអ៊ីដ្រូហ្សែនក្នុងតំបន់ដាច់ស្រយាលទាំងនោះដែរ រួមមាន Tsar Bomba ដែលជាតំបន់បំផ្ទុះដ៏ធំបំផុត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab