ស្ត្រីហ្វីលីពីនម្នាក់ក្លាយជាស្ត្រីអាស៊ីអាគ្នេយ៍មុនគេបើកយន្តហោះចម្បាំងលឿនជាងសំឡេងរបស់ទ័ពអាកាសអាមេរិកប្រយុទ្ធនៅសមរភូមិអ៊ីរ៉ាក់

បើនិយាយក្នុងសមរភូមិលើអាកាស គេច្បាស់ជានិយាយថាមានតែប្រុសៗទេដែលអាចបើកយន្តហោះចម្បាំងបាន ប៉ុន្តែស្ដ្រីហ្វីលីពីនវ័យ ៣៣ ឆ្នាំរូបនេះមានឱកាសបើកយន្តហោះល្បឿនលឿនជាងសំឡេង F-16 Fighting Falcon ដើម្បីបំពេញបេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ ដែលជាទាហានម្នាក់មកពីកងទ័ពអាកាសអាមេរិក (USAF) ។

យន្តហោះចម្បាំង F-16 Fighting Falcon ត្រូវបានគេស្គាល់ថាជាយន្តហោះដែលភ្ជាប់នូវប្រព័ន្ធអាវុធដ៏មានឥទ្ធិពលខ្លាំងបំផុតសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដើម្បីប្រើវាប្រយុទ្ធក្នុងសង្គ្រាម។ ហើយយន្តហោះនេះក៏ត្រូវបានប្រើសម្រាប់គាំទ្រដល់ប្រតិបត្តិការសេរីភាពអ៊ីរ៉ាក់ផងដែរ។

ចំណែកឯ នាង Monessa Catuncan ត្រូវបានចេញលើទំព័រកាសែតអាស៊ីសម្រាប់សមិទ្ធិផលពិសេសរបស់នាង ដោយបើកយន្តហោះចម្បាំង F-16។ ហើយនាងគឺជាកូនស្រីពៅរបស់ជនភៀសខ្លួនហ្វីលីពីនរបស់លោក Catuncan និងលោកស្រី Ramon Catuncan ដែលកាលពីមុនរស់នៅក្នុងទីក្រុង Pasay និងទីក្រុង Olongapo ប៉ុន្ដែបច្ចុប្បន្នរស់នៅទីក្រុង Mesquite រដ្ឋ Texas៕

adverise with khmeread
tiger
Loading ad ...