ថៃចាត់វិធានាការក្តៅហាមសិស្សស្រីស្លៀកពាក់សិចស៊ី ពុំនោះទេឪពុកម្តាយអាចនឹងជាប់គុកជំនួសកូន

សិស្សស្រីនៅតាមសាលារៀនក្នុងប្រទេសថៃឥឡូវប្រហែលជាត្រូវចាត់ទុកថាប្រព្រឹត្តបទល្មើស ប្រសិនបើស្លៀកពាក់សិចស៊ីមករៀន។

ការធ្វើបច្ចុប្បន្នភាពទៅលើច្បាប់ការពារកុមារថៃឆ្នាំ ២០០៣ ដែលប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបញ្ជាក់ថា ឯកសណ្ឋានសាលាគួរតែត្រូវបានស្លៀកពាក់ឱ្យមានរបៀបរៀបរយ។ ការស្លៀកពាក់សិចស៊ីគឺត្រូវហាមឃាត់។

វេបសាយ Thai Examiner.com បានរាយការណ៍ថា ការធ្វើបច្ចុប្បន្នភាពច្បាប់នេះ មានគោលបំណងទប់ស្កាត់និន្នាការនៃការស្លៀកពាក់ខ្លីនិងសិចស៊ីក្នុងចំណោមសិស្សនិស្សិតស្រី។ ទោះយ៉ាងណាក្តី ពុំមានគោលការណ៍ណែនាំអំពីអ្វីដែលកំណត់ថាជាសម្លៀកបំពាក់ "សិចស៊ី" នោះទេ។

យោងតាមច្បាប់នេះ ឪពុកម្តាយឬអាណាព្យាបាលរបស់សិស្សនិស្សិតណា ដែលបំពានបទប្បញ្ញត្តិនេះអាចនឹងត្រូវផាកពិន័យរហូតដល់ ៣០.០០០ បាត និងអាចប្រឈមនឹងការជាប់ពន្ធនាគារផងដែរ។

នេះគឺជាការធ្វើបច្ចុប្បន្នភាពលើកដំបូងចំពោះច្បាប់នេះចាប់តាំងពីឆ្នាំ ២០០៥។ តែអ្វីដែលហួសចិត្ត គឺក្រសួងអប់រំបាននិយាយថាបទប្បញ្ញត្តិថ្មីនេះគឺសមស្របតាមយុគសម័យថ្មីនិងសង្គមកាន់តែទំនើប។

វិធានការរបស់ក្រសួងអប់រំថៃក្នុងការពង្រឹងបទបញ្ជាលើឯកសណ្ឋានសាលាបានកើតឡើងស្របពេលដែលប្រទេសដទៃទៀតកំពុងអនុញ្ញាតឱ្យសិស្សនិស្សិតមានសេរីភាពនិងស្វ័យភាពច្រើនជាងមុនលើការស្លៀកពាក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab