យុវជន២នាក់ជិះម៉ូតូលឿនទៅបុកប៉ូលិសបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ​ ៖ យុវជន២នាក់ជិះម៉ូតូធំមួយគ្រឿង​ ម៉ាក Duke-KTM 200 ឌុបគ្នា​បោះពួយល្បឿនលឿន​ ទៅបុកម៉ូតូសមត្ថកិច្ច​ដែលត្រឡប់មកពីល្បាតវិញ បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯសមត្ថកិច្ចរងរបួសស្រាល ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ​បានកើតឡើង​នៅវេលាម៉ោង១និង១០នាទីយប់​ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ​ នៅចំណុចគោលដៅប្រចាំការ ស្តុប២៤ម៉ោង លើផ្លូវហាណូយកែងផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

យោងតាមសំដីសមត្ថកិច្ចរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គាត់បានបើកម៉ូតូមួយគ្រឿងរបស់អង្គភាពម៉ាក​ FTR ពណ៍ខៀវ​ ពាក់ស្លាកលេខ នគរបាល​ 1.7595ត្រឡប់មកពីល្បាតវិញយកកន្ទេល​យកមកក្រាលសម្រាកនៅចំណុចគោលដៅខាងលើ​ ហើយមកឈប់ម៉ូតូអែបនៅមុខគោលដៅ​មិនទាន់បានចុះពីលើម៉ូតូផង​ ស្រាប់តែមានយុវជន២នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាក Duck-KTM 200 ពណ៌ខ្មៅ លាយក្រហម  ពាក់ស្លាកលេខភ្នំពេញ​ 1FF-1792 ឌុបគ្នា​ បោះពួយលឿនពេក​ តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ទិសដៅ​ពីកើតមកលិច​ ។ 

ពេលនោះបានមកបុកចំម៉ូតូរបស់គាត់​ពីក្រោយពេញទំហឹង​ ប៉ើងខ្ទាតទាំងម៉ូតូទាំងមនុស្សបោកនឹងថ្នល់ទាំងបីនាក់ បណ្ដាលឱ្យយុវជនទាំង២នាក់នោះរងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងភក់​ សន្លប់បាត់បង់ស្មារតី​ និងប៉ះម៉ូតូធំមួយគ្រឿងទៀត​ ម៉ាក​ XR ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល​ 1-9116​ របស់សមត្ថកិច្ចដែលចតទុកចោលលើចិញ្ចើមផ្លូវ​គោលដៅខាងលើ​ បណ្ដាលឱ្យដួលខូចខាត​បន្តិចបន្តួច​ ។ ចំណែកឯសមត្ថកិច្ចក៏ជួយទាក់ទងរថយន្តសង្គ្រោះមកដឹកយុវជនទាំងពីរនាក់នោះ​ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ 

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចគោលដៅប៉ុស្តិ៍២៤ម៉ោងខាងលើ​ បានរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ផ្នែកវាស់វែង​នៃអធិការដ្ឋានខណ្ឌសែនសុខ​ ចុះមកវាស់វែង និងយកម៉ូតូទាំង៣គ្រឿង​ យករក្សាទុក​បណ្ដោះអាសន្ន​ ដើម្បីរងចាំ​ធ្វើការដោះស្រាយគ្នា​ តាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab