លួចម៉ូតូ២លើក​ ត្រូវបានប៉ូលិសក្រុង​ដូនកែវបង្ក្រាបបានម្នាក់

តាកែវ​ ៖​ មាន​ករណីបាត់ម៉ូតូ​​មួយករណី  ​ហើយកម្លាំង​ប៉ូលិសក្រុងដូនកែវ​ សហការ​ជាមួយ​កម្លាំងប៉ូលិស​ប៉ុស្តិ៍​​រដ្ឋបាល​រកាក្រៅ​ និង​កម្លាំង​ប្រជាការពារ​ចេញ​ល្បាត​  ​ពួនស្ទាក់​តាម​គោលដៅ​សំខាន់ៗ​ ក្នុងភូមិសាស្ត្រ  ខណៈ​នោះ​ក៏​បាន​ប្រទះជនសង្ស័យម្នាក់​​ ក៏​បាន​ឃាត់​ហេីយ​នាំយក​មក​​សាកសួរ​នៅ​អធិការដ្ឋាន​កាលពីថ្ងៃ​ទី​០៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩ វេលាម៉ោង៤និង៣០នាទីល្ងាចនៅនៅ​ភូមិ​សូចាន់​ សង្កាត់​រកាក្រៅ​ ក្រុង​ដូនកែវ​ ខេត្ត​តាកែវ​  ​។ 

ប៉ូលិសនិយាយថា​ ក្រោយ​ពី​ធ្វើការសាក​សួររួច​​ ជនសង្ស័យ​បានសារភាពថា  ខ្លួនពិតជា​​បាន​ធ្វើសកម្មភាព​លួច​ម៉ូតូ​ ​ចំនួន​០២​គ្រឿង​ ដោយទី១-លួចនៅចំណុចភូមិសូចាន់  សង្កាត់រកាក្រៅ  ម៉ូតូម៉ាកហុងដាគុបជ្រុង  និងមួយគ្រឿងទៀតម៉ាកហុងដាដ្រីម  លួចនៅចំណុចភូមិគោកឃ្មោង ឃុំអង្កាញ់  ស្រុកទ្រាំង  ដោយបានធ្វើសកម្មភាពលួចម្តងមួយៗ។ លើកទី១លួចម៉ូតូគុបជ្រុងហើយយកទៅផ្ញើកន្លែងផ្ញើម៉ូតូនៅជិតវត្តខ្សឹង  និងលើទី២លួចម៉ូតូហុងដាដ្រីម  ខណៈកំពុងជិះគេចខ្លួនក៏ត្រូវសមត្ថកិច្ច  ឃាត់ខ្លួនតែម្តង  ។

ប៉ូលិសបន្តថា​ ជនសង្ស័យ​មាន​ឈ្មោះ​ អ៊ុង​ ឌឿន​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​អង្កាញ់​ ឃុំ​អង្កាញ់​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​ មុខរបរ​មិន​ពិត​ប្រាក​។ បច្ចុប្បន្ន​ជនសង្ស័យកម្លាំងជំនាញបាន​សំណុំ​រឿង​តាម​នីតិវិធី​ ​។ ចំណែក​ម៉ូតូ​​ត្រូវ​បាន​ប្រគល់​ជូន​​ម្ចាស់​វិញ ៕

adverise with khmeread
tiger
Loading ad ...