ឃាត់បុរសម្នាក់តាមដីកាពាក់ព័ន្ធគ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង​ ៖ កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង​ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ បានឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការ ពាក់ព័ន្ធករណីរក្សាទុក​ជួញដូរ​ និងប្រើប្រាស់គ្រឿនញៀន។ 

ប៉ូលិសនិយាយថា​  ជនជាប់ចោទខាងលើ ឈ្មោះ​ លី​ យ៉ាន​ អាយុ៣៣ឆ្នាំ​ រស់នៅភូមិទី៧​ សង្កាត់ខ្សាម​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។ 

ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១២០​ ចុះថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៧ និងលេខ៥៣​ ចុះថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០១៩ កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង​ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ​ ពីបទរក្សាទុក​ ជួញដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន កាលពីថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០១៧កន្លងទៅ​ ដែលទីកន្លែងប្រព្រឹត្តល្មើសនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab