ស្រវឹងបើករថយន្តហាយឡែនឌ័ររេចង្កូតទៅខាងឆ្វេងដៃបុកបង្គោលភ្លើងថ្មបាក់១ដើមនៅខណ្ឌសែនសុខ

ភ្នំពេញ ៖​ បុរសម្នាក់ទំនងជាស្រវឹងស្រាជោកជាំបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតមកឆ្វេងដៃធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្ដាលឱ្យបាក់១ដើមរថយន្តជាប់ជាមួយបង្គោលភ្លើង ថ្មទៅមុខលែងរួចតែសំណាងល្អមិនមានអ្នករបួស​ ដែលគ្រោះថ្នាក់នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវបេតុង ១៩៣៨ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ2003ពាក់ស្លាកលេខភ្នំពេញ2AP- 8933ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូមកខាងឆ្វេងដៃធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្ដាលឱ្យជាប់នឹងបង្គោលភ្លើងថ្មទៅមុខលែងរួច ។ តែសំណាងល្អមិនបង្កឱ្យផ្ទុះឆេះ​ ឬ​ មនុស្សណាម្នាក់រងរបួស ឬក៏ស្លាប់នោះទេ។ ឯរថយន្តខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង។បុកភ្លាមម្ចាស់រថយន្តបង្កបានគេចពីកន្លែងកើតហេតុបាត់។ 

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញក្រុងមកវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab