ប្រុសម៉ៅទិញចិញ្ចៀនពេជ្រ១ខែហើយ តែនាងមិនចាំបាច់អារម្មណ៍ ដល់ពេលសុំរៀបការបង្ហាញវាចេញមក មិត្តស្រីភ័ន្តភាំង

មិត្តប្រុសពោរពេញដោយការច្នៃប្រឌិតម្នាក់បានសុំមិត្តស្រីរៀបការស្ងាត់ៗពេញមួយខែដោយមិនឱ្យនាងដឹងខ្លួនសូម្បីតែបន្តិច មុនពេលការសុំរៀបការពិតប្រាកដកើតឡើង។

លោក Edi Okoro វ័យ ២៣ ឆ្នាំបានទិញចិញ្ចៀនពេជ្រមួយកាលពីពេលថ្មីៗនេះ ដើម្បីសុំមិត្តស្រីឈ្មោះ Cally Read វ័យ ២៨ ឆ្នាំរៀបការ ប៉ុន្ដែគាត់មិនចង់ប្រញាប់ប្រញាល់ពេកទេ។

ខណៈដែល Edi មកពីទីក្រុង Herefordshire ប្រទេសអង់គ្លេស រង់ចាំពេលវេលាស័ក្តិសមមកដល់ គាត់ក៏សម្រេចថតរូបភាពកាន់ចិញ្ចៀនសុំនាងរៀបការតែម្តង ហើយនាងភ័ន្តភាំងជាខ្លាំងចំពោះការសុំរៀបការបែបនេះ។

លោក Edi និយាយថា គាត់ទិញចិញ្ចៀននេះ១ខែហើយដាក់ក្នុងប្រអប់តែនាងមិនចាប់អារម្មណ៍ ដូច្នេះចាំពេលវេលាល្អមកដល់គាត់ក៏បានបង្ហាញវាឱ្យនាងឃើញ ភ្ញាក់ផ្អើលខ្លាំងតែម្តង៕  

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...