បន្ទាប់ពីវិចិត្រករម្នាក់ថតវីដេអូដុតរដ្ឋាភិបាលខ្លាំងពេក ឥឡូវអាជ្ញាធរឥណ្ឌាដាច់ចិត្តចាក់ដីជួសជុលសំបុកមាន់លើផ្លូវថ្នល់

អាជ្ញាធរបានចាក់បំពេញដីជួសជុលសំបុកមាន់នៅផ្លូវមួយកន្លែងក្នុងទីក្រុង Bangalore ភាគខាងត្បូងប្រទេសឥណ្ឌា មួយថ្ងៃបន្ទាប់ពីវិចិត្រករម្នាក់បានប្រើវាដើម្បីបង្កើតជាទិដ្ឋភាព "ការរុករកលើឋានព្រះចន្ទ"។

វីដេអូរបស់វិចិត្រករលោក Baadal Nanjundaswamy មានរួមបញ្ចូលជាមួយនឹងឈុត "អវកាសយានិក"បានបង្ហាញសកម្មភាពដុតកម្លោចរដ្ឋាភិបាលយ៉ាងសាហាវ ដោយសម្តែងធ្វើជាបោះជំហានយឺតៗនៅលើ "ដីភពព្រះចន្ទ" ជាក់ស្តែងជារណ្តៅដ៏ធំនៅលើផ្លូវសាធារណៈ បានទាក់ទាញអ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងសម្បើមនៅឥណ្ឌា។

ប្រជាជនឥណ្ឌារាប់ពាន់នាក់បានរងរបួសជារៀងរាល់ឆ្នាំ នៅក្នុងគ្រោះថ្នាក់ដែលបណ្តាលមកពីរណ្តៅនៅលើផ្លូវ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...