ខណៈសភាអង់គ្លេសកំពុងជជែកដេញដោលអំពី Brexit សមាជិកសភាម្នាក់អង្គុយឆ្កឹះអាចម៍ច្រមុះយកមកភ្លក្សធ្វើព្រងើយ

អតីតមេដឹកនាំគណបក្ស Tory នៅអង់គ្លេសលោក Duncan Smith ត្រូវបានគេចាប់ជាប់សកម្មភាពកេះច្រមុះរបស់ខ្លួន និងភ្លក្សរសជាតិក្តៅៗនៃអាចម៍ច្រមុះទើបនឹងកេះចេញនៅក្នុងសភាអង់គ្លេស។

វីដេអូនេះបច្ចុប្បន្នត្រូវបានចែកចាយយ៉ាងសម្បើមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈកំពុងចូលរួមកិច្ចប្រជុំក្នុងសភាជាន់ទាបនៅអង់គ្លេស ជជែកវែកញែកពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) កាលពីថ្ងៃអង្គារ។

លោក Duncan Smith កំពុងអង្គុយនៅកៅអីក្រោយ មានសកម្មភាពហាក់ដូចជាបានរុកម្រាមដៃចូលទៅក្នុងច្រមុះ ខណៈដែលសមាជិកបក្ស Tory លោក Ken Clarke កំពុងថ្លែងទៅកាន់សមាជិកសភា នៅកៅអីជួរទីពីរនៅពីមុខគាត់។

សកម្មភាពរបស់គាត់ត្រូវបានគេរិះគន់យ៉ាងសម្បើមនៅលើបណ្តាញសង្គមអង់គ្លេស ហើយគាត់ក៏មិនមែនជាសមាជិកសភាតែមួយគត់នោះដែរ ដែលសកម្មភាពនៅក្នុងកិច្ចប្រជុំសភាមួយនេះស្ថិតនៅក្រោមការត្រួតពិនិត្យ។

លោក Jacob Rees-Mogg ត្រូវបានចោទប្រកាន់ថាមិនគោរពសភា បន្ទាប់ពីអង្គុយបែបលំហែកាយមិនខ្ចីជំពាក់នរណាមួយរៀលនៅកៅអីរដ្ឋាភិបាលខាងមុខ អំឡុងកិច្ចពិភាក្សាបន្ទាន់នៃអនាគត Brexit៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...