អតីតប្រេសិតប៉ាគីស្ថានប្រចាំឥណ្ឌាខ្មាស់គេស្ទើរលេចពង ដោយសារបង្ហោះរូបតារាកូនជ្រូក Johnny Sins ថាជាជនរងគ្រោះពីការបាញ់ប្រហារដោយឥណ្ឌា

លោក Abdul Basit អតីតឧត្តមស្នងការប៉ាគីស្ថានប្រចាំឥណ្ឌា កាលពីថ្ងៃចន្ទ បានបង្កភាពអាម៉ាស់ដ៏ធ្ងន់ធ្ងរ ដោយកំហុសដ៏លីលាក្នុងការប៉ុនប៉ងបញ្ចុះបញ្ចូលសាធារណជនថា ប្រជាជនកាស្មៀនៅឯតំបន់នៃដែនដីគ្រប់គ្រងមួយចំណែកទៀតត្រូវបានបាញ់ដោយកាំភ្លើង Pallet (កាំភ្លើងសម្រាប់បាញ់បាតុករមានកម្លាំងខ្សោយ)។

ជំនួសដោយរូបភាពជនរងគ្រោះពិតប្រាកដ រូបភាពដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គម Twitter ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ដោយនោះគឺជារូបរបស់តារាសិចដ៏ល្បីល្បាញ ឈ្មោះ Johnny Sins។

ជាក់ស្តែងណាស់រូបភាពមួយសន្លឹកនេះត្រូវបានគេយកទៅលេងសើចយ៉ាងគគ្រឹកគ្រេងនៅលើអនឡាញ បន្ទាប់ពីអ្នកកាសែតប៉ាគីស្ថានមួយរូប គឺនាង Naila Inayat បានបង្ហោះរូបភាព Screenshot នៅលើបង្ហោះគណនីបណ្តាញសង្គមរបស់នាង។ 

រូបភាពដើមបង្ហោះលើ Twitter នេះបាន Tag ឈ្មោះលោក Basit និងមានរូបភាពរបស់ Johnny Sins ជាមួយចំណងជើង "Yousuf មកពីទីក្រុង Ananthnag ... បាត់បង់ចក្ខុរបស់គាត់ដោយគ្រាប់ Pallet ... សូមបើកសំឡេងអ្នកឱ្យខ្លាំងៗ (sic)"៕

 

adverise with khmeread