ព្យុះសង្ឃរា Dorian បក់ប៉ើងដុំគ្រឿងញៀនតម្លៃ៤០ម៉ឺនដុល្លារទើរលើឆ្នេរនៅអាមេរិក

មន្រ្តីប៉ូលិសបានបង្ហើបឱ្យដឹងថា កម្លាំងខ្យល់ដ៏គួរឱ្យខ្លាចនៃព្យុះសង្ឃរា Dorian បានលាតត្រដាងរឿងមិនគួរឱ្យជឿមួយនៅក្នុងរដ្ឋផ្លរីដា បន្ទាប់ពីកញ្ចប់កូកាអ៊ីនជាច្រើនដុំបានទើរនៅលើឆ្នេរចំនួនពីរ កាលពីថ្ងៃអង្គារ។

ប៉ូលិសទីក្រុង Melbourne របស់រដ្ឋផ្លរីដាសហរដ្ឋអាមេរិក កំពុងដើរល្បាតនៅលើឆ្នេរ Paradise Beachត្រូវបានផ្តល់ដំណឹងដោយអ្នកដើរលេងតាមឆ្នេរសមុទ្រមួយរូប ដែលបានរាយការណ៍អំពីកញ្ចប់គួរឱ្យសង្ស័យមួយដុំដែលបានអណ្តែតទើរលើឆ្នេរ។

ឆ្ពោះទៅធ្វើការស៊ើបអង្កេត មន្រ្តីប៉ូលិសបានរកឃើញថា កញ្ចប់មួយនេះ "បានវិចខ្ចប់តាមរបៀបមួយដែលស៊ីគ្នានឹងគ្រឿងញៀន"។ នេះបើយោងតាមសម្តីអ្នកនាំពាក្យមួយរូបរបស់នាយកដ្ឋានប៉ូលិសបានបញ្ជាក់។ នៅខាងក្រៅកញ្ចប់មានសរសេរពាក្យ "D-I-A-M-A-N-T" ដែលក្នុងភាសាអេស្ប៉ាញមានន័យថា ពេជ្រ។ ភ្លាមៗនោះប៉ូលិសក៏បានរកឃើញដុំផ្សេងទៀតនៅលើឆ្នេរដដែលនិងឆ្នេរមួយកន្លែងផ្សេងទៀតសរុបទាំងអស់មានចំនួន ១៦ដុំ។

យោងតាមការប៉ាន់ស្មានរបស់អាជ្ញាធរបានរកឃើញថា កូកាអ៊ីនមួយគីឡូក្រាមមានតម្លៃចន្លោះពី ២០.០០០ដុល្លារទៅ៣០.០០០ដុល្លារមានន័យថា កូកាអ៊ីនទើរលើឆ្នេរកាលពីថ្ងៃអង្គារទាំងនេះអាចមានតម្លៃលើសពី ៤០ម៉ឺនដុល្លារ៕

adverise with khmeread
tiger
Loading ad ...