Aaron Wan Bissaka ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសារបញ្ហារបួសឆ្អឹងខ្នង

ក្តីសង្ឃឹម​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លើកដំបូង​របស់​កីឡាករ Aaron Wan Bissaka បាន​បញ្ចប់​ទៅ​វិញ​ បន្ទាប់ពី​មាន​បញ្ហា​ឈឺឆ្អឹងខ្នង។ សេចក្តីថ្លែងការណ៍​សរសេរថា “​Bissaka ត្រូវ​បាន​ដក​ចេញពី​ក្រុមជម្រើស​ជាតិ​អង់គ្លេស​ហើយ”។

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បាន​កោះហៅ​ខ្សែការ​ពារស្លាប​ស្តាំ​​រូបនេះ​សម្រាប់​ការប្រកួត​ជម្រុះ​ Euro 2020 ជាមួយ​ក្រុម​ប៊ុលហ្គារី និង​ក្រុមកូសូវ៉ូ។ ប៉ុន្តែ​សហព័ន្ធបាល់ទាត់​បានបញ្ជាក់ថា Bissaka ​បាន​វិលត្រឡប់ទៅពហុកីឡាដ្ឋាន Old Trafford វិញ​ហើយ។

ការបញ្ចូល​កីឡាកររបស់ក្លឹប Man Utd រូបនេះក្នុង​ក្រុមជម្រើស​ជាតិ​អង់គ្លេស​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ដោយ​លោក Southgate សម្រេចកោះហៅកីឡាករ​រូបនេះ​ជាជាងកោះហៅ​កីឡាករ​ Kyle Walker របស់​ក្លឹប Man City ។ ប៉ុន្តែនៅពេលនេះ ក្តីសង្ឃឹមរបស់ Bissaka បានបញ្ចប់ហើយ៕

adverise with khmeread
tiger
Loading ad ...