adverise with khmeread 1

Bayern ដឹក​ដៃ Barce ទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​បន្ទាប់ពី​បំបាក់ Juventus ៤-២

​    ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich បាន​បង្កើត​អភិនីហារ​យ៉ាង​អស្ចារ្យ​កាលពី​យប់មិញ​នេះ បន្ទាប់ពី​តាម​ស្មើ​ក្រុម​សេះបង្កង់ Juventus ២-២ ត្រឹម ៩០ នាទី និង​បាន​ថែម​ពីរ​គ្រាប់​ទៀត​ក្នុង​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង​នៅ​ទឹកដី Allianz Arena ធ្វើឱ្យ​ក្រុម​នេះ​បាន​ឆ្លងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​ជាមួយ Barcelona​។​

​    ​គ្រាប់​បាល់​ពី​សំណាក់​កីឡាករ Paul Pogba និង Juan Cuadrado បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Massimiliano Allegri នាំមុខ Bayern យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​តង់​ទីមួយ ប៉ុន្តែ​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ​បាន​តាម​ស្មើ​វិញ​ក្នុង​តង់​ទី​ពីរ​ដោយ​ការ​តែ​ត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Robert Lewandowski និង Thomas Muller ធ្វើឱ្យ​ការប្រកួត​ឈានដល់​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង​។​

​    ​បន្ទាប់មក កីឡាករ Thiago Alcantara បាន​ជួយ Bayern នាំមុខ ៣-២ វិញ​ក្នុង​នាទី​ទី ១០៨ ដោយ​ការ​ស៊ុត​បញ្ចូល​ទី One-Two យ៉ាង​ស្អាត​នៅមុខ​ទី Juventus មុននឹង​កីឡាករ  Kingsley Coman បន្ថែម​មួយគ្រា​ប់​ទៀត​ធ្វើឱ្យ​លទ្ធផល​ទាំងពីរ​ជើង​បានបញ្ចប់​ដោយ Bayern Munich បាន​យកឈ្នះ Juventus ក្នុង​លទ្ធផល ៦ ទល់នឹង ៤​។​

​    ​លោក Pep Guardiola ក៏​ប្រហែលជា​ប្រឈមមុខ​នឹង​អនាគត​ក្រុម​របស់លោក​គឺ Man City ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ ដែល​ការចាប់​ក្រុម​សម្រាប់​វគ្គ​បន្ទាប់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ទីក្រុង Nyon ប្រទេស​ស្វ៊ី​ស​៕

adverise with khmeread

មតិយោបល់