ខ្សែការពារ Aymeric Laporte នឹងអវត្តមានពីការប្រកួតរហូតដល់ចប់ឆ្នាំ ២០១៩

ខ្សែការពារ Aymeric Laporte របស់​ក្លឹប Man City ​​នឹង​បាត់មុខពី​ការ​ប្រកួត​យ៉ាងហោចណាស់​រយៈ​ពេល​៣​ខែ​ បន្ទាប់​ពី​មាន​បញ្ហា​របួស​ក្បាល​ជង្គង់អំឡុង​ពេល​ប្រកួត​ឈ្នះ​ក្រុម Brighton កាលពីចុងសប្តាហ៍​មុន​។ 

Man City ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពីថ្ងៃពុធ​ថា ពួកគេ​នៅតែ​រងចាំមើល​ថា តើ​ខ្សែការ​ពារសញ្ជាតិបារាំង​រូបនេះ​នឹង​ខកខាន​ការ​ប្រកួត​យូរប៉ុណ្ណា​ ប៉ុន្តែ​បញ្ហា​របួស​បែប​នេះអាចនឹង​ធ្វើ​ឲ្យខកខាន​ការ​ប្រកួត​រហូត​ដល់​ដាច់​​ឆ្នាំ​២០១៩នេះ។

គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola ដែល​ចាត់ទុក​ Laporte ជា​ខ្សែការ​ពារឆ្នើម​ក្នុងពិភព​លោកនោះ បាន​និយាយ​បន្ទាប់ពី​ការ​ប្រកួត​នេះថា “​ខ្ញុំគិត​ថា គាត់ស្ថិតក្នុង​មន្ទីរពេទ្យ​។ មើល​ទៅ​មិនជា​ល្អទេ ”៕

adverise with khmeread
tiger
Loading ad ...