Bayern Munich គ្រោងការតាមប្រមាញ់ខ្សែបម្រើស្លាប Leroy Sane បន្តទៀតនៅខែមករា

ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រៀម​ដាក់​សំណើ​​ផ្ទេរ​កីឡាករ Leroy Sane ជា​ថ្មី​ទៀតនៅរដូវកាល​ទិញដូរ​ខែ​មករាខាងមុខ បើទោះបីជា Sane ​មាន​បញ្ហា​របួស​ក្បាល​ជង្គង់​ក៏ដោយ។

Sane ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​តម្លៃ​ ១៣៥​លានផោន​ទៅកាន់ក្របខណ្ឌបាល់ទាត់​អាល្លឺម៉ង់ មុន​ពេលរងរបួស​ អំឡុង​ពេល​ប្រកួត​ដណ្តើម​ពាន Community Shield កាលពីខែមុន។

កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​អាចលេង​បាន​វិញនៅរដូវកាល​ថ្មីនេះ បន្ទាប់ពី​ធ្វើ​ការ​វះកាត់ដោយជោគជ័យ​។ Sane រងរបួស​ អំឡុង​ពេល​ប្រកួត​បើក​ឆាកបានប៉ុន្មាន​នាទីដំបូង​នៅក្របខណ្ឌ Community Shield ជា​មួយ​ក្រុម Liverpool នៅពហុកីឡាដ្ឋាន Wembley កាល​ពី​ថ្ងៃទី​៤​ខែសីហា​។

បន្ទាប់ពី​កីឡាករ​រូបនេះមិនសូវ​មាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ ក្លឹប Bayern Munich បាន​បង្ហាញចំណាប់អារម្មណ៍​របស់​ខ្លួន។ នៅ​ពេលនេះពួកគេ​ចាប់​ផ្តើម​ព្យាយាម​ម្តងទៀត។

ប៉ុន្តែក្លឹប Man City ​នៅ​តែព្យាយាម​បញ្ចុះបញ្ចូល​ខ្សែបម្រើ​ស្លាប​រូបនេះ​ ឲ្យ​ចុះកិច្ច​ព្រមព្រៀង​ថ្មី​នៅពហុកីឡាដ្ឋាន Etihad Stadium បន្តទៀត៕

adverise with khmeread
tiger
Loading ad ...