កីឡាករមិនសប្បាយចិត្ត បន្ទាប់ពីក្លឹប Barcelona ត្រៀមយកកីឡាករមួយចំនួនទៅបង្គ្រប់កិច្ចព្រមព្រៀងផ្ទេរយក Neymar ត្រឡប់មកវិញ

តាម​ព័ត៌មានថា កីឡាករ​ជាច្រើនមិន​សប្បាយចិត្ត​ចំពោះ​​ក្លឹប​​ Barcelona ដែលគ្រោងយក​កីឡាករ​​ធ្វើ​ជា​ថ្នូរ​ដើម្បីសម្រេច​កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​​ Neymar ត្រឡប់មកវិញ។

បើទោះបីជាក្រុម​កីឡាករជម្រើសរបស់​ Barcelona គាំទ្រ​ការ​ត្រឡប់​មក​វិញ​របស់ Neymar ក៏ដោយ ក៏ប៉ុន្តែ​ក៏មាន​កីឡាករ​ជា​ច្រើន​មិនពេញ​ចិត្ត​នៅពេល​ក្លឹប​យក​ពួកគេ​មក​ធ្វើ​ជា​ថ្នូរ​ជាមួយ​ PSG ដើម្បី​ចរចា។

Barcelona ត្រូវ​បង្ខំចិត្ត​យក​កីឡាករ​មក​បង្គ្រប់​ ដើម្បី​ឆ្លើយ​តបនឹង​លក្ខខណ្ឌរបស់​ក្លឹប PSG បន្ទាប់ពី​ចំណាយ​ប្រាក់​ច្រើន​លើ​កីឡាករ Antoine Griezmann​ ដែលបាន​ផ្ទេរមកពី​ក្លឹប Atletico Madrid ក្នុង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ប្រហែល ១០៨​លានផោន។

កីឡាករ​ដូចជា​ Ousmane Dembele, Ivan Rakitic, Nelson Semedo, Arturo Vidal និង Jean-Clair Todibo ត្រូវ​បាន​គេ​ត្រៀម​ធ្វើ​ជា​ផ្នែក​នៃកិច្ច​ព្រមព្រៀង​ផ្ទេរ​ Neymar៕

adverise with khmeread
tiger
Loading ad ...