ប៉ូលិសប្រទះឃើញរថយន្តប្លុងចោល, បែកគ្រាប់សោនិងគ្មានអាគុយសង្ស័យចោរលួច

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលជើងឯក បានជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋានដល់ចំណុចខ្លោងទ្វារវត្តគោកអំពិល  ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានប្រទះឃើញរថយន្ត១គ្រឿងចតចោលគ្មានម្ចាស់​ នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៨និង ៣០នាទី។ 

ប៉ូលិសនិយាយថា​ រថយន្តចតចោលគ្មានម្ចាស់ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ2A-3075 មានលេខតួ KPDFDL81YP064931 លេខម៉ាស៊ីន66291110100261 បានប្លុងចោល ពុំឃើញមានម្ចាស់ រួចសមត្ថកិច្ចក៏បានត្រួតពិនិត្យ មើលឃើញរថយន្តមានការខូចខាតគ្រាប់សោ(បែកគ្រាប់សោ) និងពុំមានអាគុយឡើយ ។ 

បន្ទាប់មកទើបសមត្ថកិច្ចបានយករថយន្តខាងលើនោះមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជើងឯក ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab