ក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវផលិតយន្តហោះលឿនជាងសំឡេងសម្រាប់ដឹកអ្នកដំណើរពីញូវយ៉កទៅស៊ីដនីប្រើពេលត្រឹម៣ម៉ោង

អ្នកវិទ្យាសាស្ដ្រ និងវិស្វករកំពុងបង្កើតយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេង ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើនក្រៃលែង។

ដោយប្រើវត្ថុធាតុ និងបច្ចេកវិជ្ជាកំពូលៗថ្មី អ្នកស្រាវជ្រាវកំពុងធ្វើការលើយន្តហោះដឹកអ្នកដំណើរជំនាន់ថ្មីមួយជាមួយនឹងល្បឿនពី ១.១៩២ គីឡូម៉ែត្រក្នុងមួយម៉ោងទៅ ៩.៥៤១ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន Boeing បានប្រកាសពីការរចនាម៉ូតថ្មីសម្រាប់យន្តហោះមួយក្នុងឆ្នាំ ២០១៨ ដែលមានល្បឿនត្រឹមតែ ៥.៩៦៣ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

យ៉ាងណាមិញ បច្ចេកវិជ្ជាថ្មីនេះនឹងមិនទាន់រួចរាល់សម្រាប់ការធ្វើតេស្ដនៅខាងក្រៅមន្ទីរពិសោធន៍រហូតដល់ឆ្នាំ ២០៣៥ ហើយពួកគេត្រូវការពេលវេលាច្រើនណាស់ដែរ ដើម្បីរៀនប្រើប្រាស់វា។ ហើយបើនិយាយពីល្បឿនវិញ ក្នុងល្បឿនេះអ្នកអាចធ្វើដំណើរពីទីក្រុងញ៉ូវយ៉ក ទៅ ស៊ីដនីត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ។ ចំណែកឯការធ្វើដំណើរពីទីក្រុង Los Angeles ទៅទីក្រុងតូក្យូវិញនឹងចំណាយពេលក្រោម ២ ម៉ោង ឬត្រឹម ១ ម៉ោងកន្លះប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...