រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ១៨ ទី ១៩ និងទី ២០ ពីស្រាបៀរអាន់ឆ័រ

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ២៩ ​ខែសីហា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួនបីរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 13 (ដប់បី) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន​ ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ឡឹង សំផូ មកពីខេត្តកំពង់ធំ ​លោកស្រី ដាវ សុភ័ក្ត មកពីរាជធានីភ្នំពេញ និងលោក ចាប សុភ័ក្ត្រ  ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ​ បានប្រសាស៍បញ្ជាក់ដូចគ្នាថា ស្រាបៀរពិតជាប្រគល់រង្វាន់ពិតៗដល់រូបគាត់ទាំងបីប្រាកដមែន ហើយសូមអតិថិជនស្រាបៀរអាន់ផ្សេងទៀតបន្តគាំទ្រស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចរូបគាត់ទាំងបី។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ​១២កំប៉ុង  ២៤ កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។  ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

          ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000

         

រីករាយស្រស់ថ្លា

ពិសាដោយការទទួលខុសត្រូវ៕

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab