ប៉ូលិសស្រុកបាទីវ៉ៃខ្នោះចោរលួចម៉ូតូពីរនាក់

  តាកែវ ៖ កម្លាំងប៉ូលិសស្រុកបាទី សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងលាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់  និងដកហូតម៉ូតូមួយគ្រឿង ពាក់ព័ន្ធករណីចោរកម្ម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទី។ 

​ ប៉ូលិសនិយាយថា  ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះជាម្ចាស់បន្ទប់ជួលឈ្មោះ មឿន សុផល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខណៈពេលធ្វើសកម្មភាពលួចគាស់បន្ទប់ជួលខាងលើ តែមិនបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ហើយបានចាក់សោទ្វាររួចរាយការណ៍មកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនតែម្តង  ។  

​   ប៉ូលិសបន្តថា  ជនសង្ស័យទាំង ០២នាក់រួមមាន១-ឈ្មោះ សៀង ណុប ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិបាក់រនាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវនិង ២-ឈ្មោះ ប៉ុញ ហៀង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាដក រស់នៅភូមិ-ឃុំជាមួយគ្នា ។  

​     បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ កម្លាំងជំនាញបនធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...