អាមេរិកនិងចិនយល់ព្រមចរចាសន្តិភាពនៅក្រុងវ៉ាស៊ីនតោនក្នុងខែតុលា គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីត្រាំពន្លះចិនប៉េកាំងយ៉ាងចាស់ដៃនៅលើ Twitter

អាមេរិកនិងចិនបានយល់ព្រមជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននៅខែក្រោយដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមពាណិជ្ជកម្ម គឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកត្រាំសរសេរលើ Twitter ថា សហរដ្ឋអាមេរិកបានទទួលរងនូវ "អំពើភេវរកម្មពន្ធ" បង្កឡើងដោយចិន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី៥កញ្ញា។

កាលបរិច្ឆេទត្រូវបានគ្រោងទុកនៅ "ដើមខែតុលា" នៅក្នុងរដ្ឋធានីរបស់អាមេរិក ហើយអ្នកការទូតមកពីប្រទេសទាំងពីរនឹងជួបគ្នាជាលើកដំបូងចាប់តាំងពីការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មថ្មីៗនេះ។

ព័ត៌មាននៃភាពត្រជាក់ៗនៃទំនាក់ទំនងនេះបានកើតចេញពីសេចក្តីថ្លែងការណ៍មួយផ្សាយនៅក្នុងប្រទេសចិននៅថ្ងៃព្រហស្បតិ៍ដោយក្រសួងពាណិជ្ជកម្មរបស់ចិន។

សេចក្តីថ្លែងការណ៍បានលើកឡើងថា លោក Liu He ឧបនាយករដ្ឋមន្រ្តីចិននិងជាប្រធានអ្នកចរចាពាណិជ្ជកម្មចិនបាននិយាយតាមទូរស័ព្ទជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Steven Mnuchin។

ការិយាល័យរបស់លោក Lighthizer បានបញ្ជាក់ថាប្រទេសទាំងពីរនឹងជួបគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយលើកឡើងថា ពួកគេបានស្វះស្វែងរកមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពប្រកបដោយអត្ថន័យទុកជាមុន។

ក្រសួងពាណិជ្ជកម្មចិនបានយល់ព្រមចំពោះការជួបចរចានេះ ដោយបន្ថែមថា ពួកគេចង់ធ្វើឱ្យមានលក្ខខណ្ឌល្អសម្រាប់ការចរចា។

ចាប់តាំងពីថ្ងៃទី ១ ខែកញ្ញាលោកត្រាំបានអនុញ្ញាតឱ្យពន្ធលើសម្លៀកបំពាក់ស្បែកជើងនិងទំនិញផ្សេងៗទៀតរបស់ចិនតម្លៃ ២៥០ ពាន់លានដុល្លារចូលជាធរមានស្របតាមសេចក្តីប្រកាសកាលពីខែសីហាដែលថាលោកនឹងតបតនឹងចិនចំពោះពន្ធដែលចិនបានដាក់លើទំនិញដែលផលិតដោយអាមេរិកតម្លៃ ៧៥ ពាន់លានដុល្លារ៕

adverise with khmeread
tiger
Loading ad ...