បុរសក្បាលពោះស្អុយម្នាក់នេះអនុវត្តលំហាត់ប្រាណជប៉ុនឈ្មោះ Tabata ប្រាំខែ ក្បាលពោះស្មើធេង ហើយការត្រឹមតែ ៤ នាទីមួយថ្ងៃប៉ុណ្ណោះ

អ្នកលេងបណ្ដាញសង្គម Twitter ម្នាក់បានធ្វើឱ្យអ្នកលេងអ៊ីធឺណេតភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបង្ហាញលទ្ធផលនៃការធ្វើលំហាត់ប្រាណឈ្មោះ Tabata។

បុរសម្នាក់នេះបានអះអាងថា គាត់បានស្រកទម្ងន់ ១៣ គីឡូក្រាម និងជាតិខ្លាញ់ ១៨ ភាគរយអស់ពីខ្លួនដោយប្រើលំហាត់ប្រាណដ៏សាមញ្ញមួយនេះ។ ហើយគាត់ក៏បានបង្ហាញពីរូបភាពមុន និងក្រោយពេលធ្វើលំហាត់ប្រាណនេះនៅថ្ងៃទី ២៥ សីហា ដោយបង្ហាញសាច់ដុំ ៦ កង់ដ៏មិនគួរឱ្យជឿ។

លំហាត់ប្រាណ Tabata បង្កើតឡើងដោយអ្នកវិទ្យាសាស្ដ្រឈ្មោះ Izumi Tabata និងក្រុមអ្នកស្រាវជ្រាវមួយមកពីវិទ្យាស្ថានជាតិកាយសម្បទានិងកីឡាក្នុងទីក្រុងតូក្យូប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៦ ។

លំហាត់ប្រាណនេះត្រូវការអនុវត្តរយៈពេលតិចណាស់ត្រឹមតែ ៤ នាទីប៉ុណ្ណោះ ប៉ុន្ដែគ្រាន់តែហាត់ច្រំដែលៗប៉ុណ្ណោះ។ ហើយក្នុងរយៈពេល ៤ នាទីនោះ អ្នកត្រូវប្រឹងហាត់រយៈពេល ២០ វិនាទី សំរាក ១០ វិនាទីរហូតទាល់តែគ្រប់ ៤ នាទី។ ចំណែកឯរបៀបនៃការហាត់សូមមើលវីដេអូខាងក្រោមនេះ ដើម្បីឱ្យយល់ច្បាស់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab