បុរសថៃស្លាប់ បន្ទាប់ពីផឹកស្រាលាយជាមួយទុរេន ផ្គើននឹងត្រណមបុរាណ

បុរសម្នាក់មកពីប្រទេសថៃបានស្លាប់កាលពីខែមុន បន្ទាប់ពីបរិភោគទុរេនលាយជាមួយនឹងស្រា បើទោះជាមានការព្រមានពីមិត្តភក្តិរបស់គាត់ក៏ដោយ។

សាកសពត្រូវបានគេរកឃើញនៅចំណតរថយន្តក្រុងកាលពីថ្ងៃទី ១៤ សីហានៅរង្វង់ម៉ោងប៉ុន្មាន ៦ កន្លះព្រឹកជិតទីក្រុង Pattaya ប្រទេសថៃជាមួយនឹងដបស្រា និងផ្លែទុរេន។ អាជ្ញាធរក៏បានរកឃើញថា គាត់ស្លាប់ ៥ ម៉ោងកន្លងមកហើយ។

មិត្តភក្តិរបស់គាត់ និងមិត្តរួមការងារនិយាយថា គាត់បានទិញទុរេន និងស្រាដើម្បីបរិភោគ ខណៈរង់ចាំរថយន្តក្រុងមកដល់។ យ៉ាងណាមិញ មិត្តរបស់គាត់ក៏បានព្រមានពីគ្រោះថ្នាក់នៃស្រា និងផ្លែទុរេនដែរ ហើយគាត់បដិសេធមិនជឿ។

អ្នកវិទ្យាសាស្ដ្រឈ្មោះ John S.Maninang បានបង្ហាញថា សារធាតុ Sulfur ក្នុងទុរេនអាចកម្ទេចអង់ហ្ស៊ីម ដែលជួយប្រែគីមីធម្មជាតិគ្មានគ្រោះថ្នាក់ទៅជាទម្រង់គីមីពុលពេលប៉ះជាតិអាល់កុល៕

adverise with khmeread
tiger
Loading ad ...