ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់មិត្តភាព

​ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌ៧មករាឃាត់ខ្លួននាថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១២អធ្រាត្រពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវសហពន្ធរុស្ស៊ីភូមិ   ០៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ 

ប៉ូលិសនិយាយថា ជនសង្ស័យ ១-ឈ្មោះ ជា  ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ  មុខរបរ កម្មករកាត់ដេរ ទីលំនៅផ្ទះជួលលេខ៤៦E3ភូមិ៥ ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា   រាជធានីភ្នំពេញនិង២-ឈ្មោះប៊ុន សុធី ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនកម្មករ ទីលំនៅ ផ្ទះជួលលេខ៤៦E3 ផ្លូវលេខ១៣៤ ភូមិ៥  សង្កាត់មនោរម្យខណ្ឌ៧មករា។ 

វត្ថុតាងនិងសម្ភារៈដកហូតមាន ១-ម្សៅក្រាមពណ៌សថ្លាចំនួន ១ កញ្ចប់តូច ,២-ទូរស័ព្ទដៃម៉ាកសាំសុងពណ៌សចំនួន១គ្រឿងលេខប្រើ ០៩៧  ៦២ ០៨ ០៤៤ ។ 
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើប៉ូលិសផ្នែកជំនាញបានធ្វើតេស្តឃើញថា  មានសារធាតុ  នៅក្នុងទឹកនោម ។ ជនសង្ស័យបានឃាត់ខ្លួននៅធិការដ្ឋានប៉ូលិសខណ្ឌ៧មករាដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...