ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌច្បារអំពៅ

ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន២ករណីផ្សេងគ្នានៅសង្កាត់ច្បារអំពៅ២និងសង្កាត់ព្រែកប្រា​ ហើយបានកសាសំណុំរឿងបញ្ជូនទៅតុលាការ។ 

ករណីទី១-នៅថ្ងៃទី០៥កញ្ញាឆ្នាំ២០១៩វេលាម៉ោង៣រសៀល កម្លាំងចម្រុះនៃគណៈ បញ្ជាការឯកភាពសង្កាត់ច្បារអំពោ២ ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក យ៉ិន វុធ ចៅសង្កាត់និង លោកវរសេនីយ៍ត្រី ទេព បូរ៉ា នាយប៉ុស្តិ៍ បានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចសំណង់មិនទាន់រៀបរយ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ត្រី ទេព បូរ៉ា និយាយថា​ ជនសង្ស័យឈ្មោះឈុត រាជ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិយួន មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់ថង់តូច។

ករណីទី២-នៅថ្ងៃទី០៥កញ្ញាឆ្នាំ២០១៩ ម៉ោង៥ល្ងាច ប៉ូលិសប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ជនសង្ស័យម្នាក់ នៅមុខដីឡូត៍គ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះសូ ចាន់ណា ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ដកហូតបានវត្ថុតាងមានក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៧កញ្ចប់ថង់តូចនិងម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១BE-៩០៥៥។

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ​ ដេីម្បីចាត់ការតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab