ទាំងនេះជាចំណុចដ៏ពិសេសអស្ចារ្យផ្សេងទៀតនៃអធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ …!!

ភ្នំពេញថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩៖ ធុញនឹងថ្មឆាប់អស់? ធុញនឹងសាកថ្មយូរក្រពេញ? តានតឹងនឹងទូរស័ព្ទដើរយឺត? ហើយក៏ព្រួយបារម្ភខ្លាចមិនអាចផ្ទុកឯកសារ ឬ រូបភាព វីដេអូអនុស្សាវរីយ៍អស់មែនអត់? ខ្ញុំពិតជាជឿថាអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាធ្លាប់ឆ្លងកាត់ស្ថានភាពបទពិសោធន៍ទាំងអស់នេះ ហើយក៏មិនចង់ជួបទៀតដែរ!! ពេលនេះជាមួយនឹង អធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ ដែលកំពុងតែមានវត្តមានលើទីផ្សារកម្ពុជា ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលុបនេះលោកអ្នកឈប់បារម្ភទៀតទៅ!

ហេតុដូច្នេះហើយទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានលើកយក បណ្តុំលក្ខណៈពិសេសទី ២ (Performance) បន្ថែមទៀតដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងកាន់តែច្បាស់ និងរីករាយជាមួយនឹងបទពិសោធន៍ដែលពុំធ្លាប់មាននៃអធិរាជស្មាតហ្វូនប៊ិកដែលមានតែមួយគ្មានក្នុងលោក។ ខណៈនេះកុំឱ្យប្រិយមិត្តក៏ដូចជាអតិថិជនទាំងអស់រង់ចាំយូរសូមមកមើលនៅខាងក្រោមនេះទាំងអស់គ្នា!

* POWER THAT LASTS ALL DAY: ត្រង់ចំណុចនេះក្រុមហ៊ុន សាមសុង បានធ្វើការ Upgrade នូវអនុភាពថាមពលថ្មរបស់ខ្លួនឱ្យកាន់តែធំ ប្រើប្រាស់បានយូរ ដែលអាចឱ្យលោកអ្នករីករាយជាមួយការកម្សាន្ត ឬបំពេញការងារផ្សេងៗរបស់លោកអ្នកបានយ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត!

* SUPER FAST CHARGING: អ្វីគ្រប់យ៉ាងគឺសុទ្ធតែមានភាពអស្ចារ្យ និងដំណើរការបានលឿនបំផុត! បច្ចេកវិទ្យាមួយនេះគឺលោកអ្នកគ្រាន់តែសាកថ្មតែមួយភ្លែតប៉ុណ្ណោះតែលោកអ្នកអាចប្រើប្រាស់បានយូរផងដែរ! (បច្ចេកវិទ្យាសាកថ្មលឿនជាងមុនខ្លាំង)!

* HYPER FAST PROCESSOR: ត្រង់ចំណុចនេះ សាមសុង បានផ្តល់ជូននូវ 12GB RAM ខណៈដែលទំហំមេម៉ូរីអាចផ្ទុកដល់ 512GB និងអាចបន្ថែមក្រៅ (SDCard) រហូតដល់ 1T! ត្រង់ន័យនេះហេតុអ្វីលោកអ្នកត្រូវស្ពាយកុំព្យូទ័រយូរដៃ ឬ (External storage) តាមខ្លួននោះ? ពិតណាស់ សាមសុង ពិតជាគិតគូរយ៉ាងល្អឥតខ្ចោះជូនដល់អ្នកប្រើប្រាស់ទាំងអស់នាពេលបច្ចុប្បន្ននេះ!

សូមជម្រាបថា Samsung Galaxy Note 10 និង 10+ នៅមានចំណុចដែលអស្ចារ្យជាច្រើនជាងនេះទៀត ដូច្នេះសូមអតិថិជនទាំងអស់រង់ចាំទស្សនាបន្តទៀតនៅពេលដ៏ឆាប់ខាងមុខនេះ តើមានអ្វីទៀតដែលធ្វើឲ្យស្តេចស្មាតហ្វូនប៊ិចនេះកាន់តែអស្ចារ្យ? សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ។

adverise with khmeread
tiger
Loading ad ...