Nicki Minaj ប្រកាសចូលនិវត្តន៍ពីវិស័យចម្រៀងយ៉ាងភ្ញាក់ផ្អើលដើម្បីយកគ្រួសារ

តារាចម្រៀងរ៉ែប Nicki Minaj បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ទី ៥ កញ្ញាជាមួយនឹងការប្រកាសថានាងបានចូលនិវត្តន៍ពីវិស័យចម្រៀងដើម្បី "មានគ្រួសាររបស់ខ្ញុំ"។

នាង Nicki Minaj អាយុ ៣៦ ឆ្នាំបានផ្តល់ដំណឹងនេះដល់អ្នកគាំទ្រលើ Twiiter របស់នាងចំនួន ២០ លាននាក់ ទោះបីជានាងមិនបាននិយាយពីមុនថានាងមានផ្ទៃពោះឬរៀបការរួចយ៉ាងណាក៏ដោយ។ តារាចម្រៀងរូបនេះបានសរសេរថា "ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍និងមានគ្រួសាររបស់ខ្ញុំ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាសប្បាយចិត្តណាស់។ ចំពោះអ្នកគាំទ្ររបស់ខ្ញុំ សូមបន្តគាំទ្រខ្ញុំ រហូតដល់ថ្ងៃខ្ញុំស្លាប់"។

នាង Nicki បាននិយាយកាលពីខែមិថុនាថានាងមានគម្រោងរៀបការជាមួយមិត្តប្រុសឈ្មោះ Kenneth "Zoo" Petty ហើយកាលពីខែសីហានាងបានប្តូរឈ្មោះ Twitter របស់នាងទៅជាលោកស្រី Petty ប៉ុន្តែមិនបាននិយាយថាតើពិធីមង្គលការបានកើតឡើងឬយ៉ាងណាទេ។ តារាចម្រៀងម្ចាស់បទ Starships បានលេចមុខក្នុងឆាកតន្ត្រីកាលពី ១០ ឆ្នាំមុនជាមួយនឹងអាល់ប៊ុមដំបូងរបស់នាងគឺ Pink Friday ហើយល្បីខាងសម្តីមិនចេះសំចៃរបស់នាង ជម្លោះជាមួយនឹងតារាចម្រៀងផ្សេងទៀត ការពាក់សក់ពណ៌ចម្រុះ និង បុគ្គលិកលក្ខណៈគួរឱ្យជឿទុកចិត្តរបស់នាង។

ក្នុងនាមជាតារាចម្រៀងស្រីរ៉ែបមួយចំនួនតូច នាងបានឈ្នះពានរង្វាន់តន្ត្រីអាម៉េរិកចំនួន ៦ ក្លាយជាចៅក្រមដាក់ពិន្ទុដ៏ចម្រូងចម្រាសក្នុងកម្មវិធី American Idol និង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះជនមានឥទ្ធិពលបំផុតទាំង១០០នៅលើពិភពលោកក្នុងឆ្នាំ ២០១៦៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab