adverise with khmeread 9df611e2 9ed9 4c40 afc9 f750dddadf63

ជនសង្ស័យម្នាក់ហៅម៉ូតូឌុបជិះ ពេលដល់កន្លែងស្ងាត់វាយប្លន់យកម៉ូតូ

    ភ្នំពេញ៖  បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបត្រូវបានជនសង្ស័យម្នាក់ហៅឲ្យឌុបពេលមកដល់កន្លែងស្ងាត់វាយប្លន់យកម៉ូតូបានសម្រេចរួចជិះគេចខ្លួនបាត់កាលពីវេលាម៉ោង១២និង ៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
     តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានហៅខ្លួនឲ្យឌុបពីច្រមុះជ្រូកស្ទឹងមានជ័យ មកចាក់អង្រែលើក្នុងតម្លៃ៦ពាន់រៀល ហើយពេលមិនទាន់ដល់គោលដៅផងនោះ ដែលជាកន្លែងស្ងាត់ជនសង្ស័យក៏បានឲ្យឈប់ម៉ូតូរួចដកលុយឲ្យ១ម៉ឺនរៀល។
     ខណះដែលកំពុងដកលុយអាប់នោះ ជនសង្ស័យក៏បានវាយមកលើរូបគាត់មួយដៃចំផ្ទៃមុខបណ្តាលឲ្យដួល រួចជនល្មើសលើកម៉ូតូសង់កូរ៉េពណ៌ក្រហមជិះគេចខ្លួនបាត់តែម្តង។
    ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ូលិសបុស្តិ៍រដ្ឋបាលចាក់អង្រែលើដើម្បីសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ៕

adverise with khmeread

មតិយោបល់