adverise with khmeread Bosco and jun

Bosco Wong សារភាពថា បានណាត់ជួបតារាបង្ហាញម៉ូតជប៉ុនញឹកញាប់

            ភ្លាមៗ​បន្ទាប់ពី​អ្នក​និយម​អ៊ីនធើណិត​ម្នាក់​បាន​បង្ហើបប្រាប់​ថា កាល​ពី​ថ្ងៃ​ទី​៣​នៃ​បុណ្យ​ចូលឆ្នាំចិន  តារាចម្រៀងនិងជា​តារាភាព​យន្តហុងកុង Bosco Wong ត្រូវគេប្រទះឃើញ​ដើរទិញអីវ៉ាន់​នៅផ្សារទំនើប​មួយកន្លែង​ជាមួយនឹង​ស្ត្រីម្នាក់​និង​ជំនួយការម្នាក់។ អ្នកនិយម​អ៊ីនធើណិតរូបនេះ​បានពណ៌នា​ពីស្ត្រីដែលរួម​ដំណើរ​ជាមួយ Bosco ថា ដូចជា​ស្ត្រីជនជាតិចិន​ដីគោក​។ អ្នកនិយម​អ៊ីនធើណិត​រូបនេះបានស្នើសុំថតរូប​ជាមួយ​ Bosco ដែល​ពេលនោះពាក់ម៉ាស់ជិត ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។

        ពេល​សួរនាំអំពីអត្តសញ្ញាណរបស់​ស្ត្រី​ម្នាក់នោះ Bosco បាននិយាយ​ថា “នោះគឺជា Jun!“។ Bosco បាននិយាយថា Jun មិនស៊ាំនឹងឧស្សាហកម្ម កម្សាន្តនៅហុងកុង​ទេ ហើយសង្ឃឹមថា អ្នកកាសែតនឹងមិន​ធ្វើ​ឲ្យនាងខ្លាចទេ។

        នៅពេលសួរថា តើ​មាន​ឱកាសនឹងប្រែក្លាយ​ទំនាក់ទំនងនេះទេ Bosco បាន​និយាយថា “យើងប្រើប្រាស់ភាសាអង់គ្លេស​ ដើម្បីទំនាក់ទំនង​គ្នា។ ស្ត្រីជប៉ុន​គួរសម​ខ្លាំងណាស់។ អារម្មណ៍​មិន​បញ្ហាទេ!”។

        Bosco និយាយថា លោកចង់​រៀន​ភាសាជប៉ុន​ ដើម្បីទំនាក់ទំនង​ជាមួយ Jun ឲ្យ​បាន​ល្អជាងនេះ៕

adverise with khmeread
ប្រភព៖ asiannews

អ្នកនឹងចូលចិត្ត

មតិយោបល់