មេត្រីដូហ្វីនបង្ហាញកាយវិការអរគុណដល់អ្នកនេសាទ ដែលជួយកូនវារួចផុតពីសំណាញ់

មេរបស់កូនត្រីដូហ្វីនមួយក្បាលបានសម្ដែងការអរគុណដល់អ្នកនេសាទសម្រាប់ការជួយសង្គ្រោះកូនរបស់វា បន្ទាប់ពីវាជាប់ក្នុងចំណាញ់ចាប់ត្រី។

វីដេអូបានផ្ដិតយករូបភាពនៃអ្នកនេសាទដោះលែងត្រីពីសំណាញ់ក្បែរកោះ Procida ទីក្រុង Naples ប្រទេសអ៊ីតាលី។ វីដេអូនោះក៏បានបង្ហាញពីមេត្រីដូហ្វីនលោតចេញពីទឹក ខណៈដែលកូនរបស់វាត្រូវបានដោះលែង និងមេត្រីបង្ហាញការលោតចេញពីទឹកដើម្បីអរគុណដល់អ្នកនេសាទ។

នៅពេលមេត្រីដូហ្វីនលោតចេញពីទឹកវាក៏បានបន្លឺសម្រែកផងដែរ ដោយក្ដីត្រេកអរដើម្បីបង្ហាញពីការដឹងគុណដល់អ្នកនេសាទ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...