លោក Robert Mugabe មេដឹកនាំចាស់វស្សារបស់ស៊ីមបាវេទទួលមរណភាពនៅអាយុ ៩៥

លោក Robert Mugabe មេដឹកនាំក្រោយឯករាជ្យភាពដំបូងបំផុតរបស់ស៊ីមបាវេ បានទទួលមរណភាពក្នុងអាយុ ៩៥ ឆ្នាំ។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយនៅថ្ងៃនេះ។

ក្រុមគ្រួសាររបស់គាត់បានបញ្ជាក់ពីមរណភាពរបស់គាត់ទៅកាន់វេបសាយ BBC។ លោក Mugabe បានទទួលការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរីតាំងពីខែមេសាមកម្ល៉េះ។ គាត់ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ២០១៧ បន្ទាប់ពីបានកាន់អំណាចអស់រយៈពេល ៣៧ឆ្នាំ។

ក្នុងឆ្នាំកាន់តំណែងដំបូងៗរបស់លោក Mugabe ត្រូវបានគេកោតសរសើរចំពោះការពង្រីកសិទ្ធិទទួលបានការព្យាបាលសុខភាព និងការអប់រំសម្រាប់ជនជាតិស្បែកខ្មៅ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមុនបញ្ចប់រជ្ជកាលកាន់តំណែងត្រាំត្រែងរបស់គាត់ ត្រូវបានសម្គាល់ដោយការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។

លោកបានឈ្នះការបោះឆ្នោតលើកដំបូងរបស់ស៊ីមបាវេ បន្ទាប់ពីប្រទេសមួយនេះទទួលបានឯករាជ្យពេញលេញពីចក្រភពអង់គ្លេស ហើយបានក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨០។ គាត់បានលុបបំបាត់ចោលតំណែងនាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៧ ដោយក្លាយជាប្រធានាធិបតីជំនួសវិញ៕

adverise with khmeread
tiger
Loading ad ...