លោក Vincente del Bosque: បើសិនខ្ញុំជាគ្រូបង្វឹកក្លឹប Barcelona ខ្ញុំនឹងមិនយក Neymar ត្រឡប់មកវិញទេ

        អតីត​គ្រូបង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញលោក Vicente del Bosque ​បាននិយាយថា ប្រសិនបើ​លោកជា​គ្រូបង្វឹក​របស់​ក្លឹប Barcelona ឬ Real Madrid លោក​នឹង​មិន​​នាំយក​កីឡាករ Neymar ត្រឡប់​មក​ក្របខណ្ឌ La Liga វិញទេ បើទោះបី​ជាលោកទទួល​ស្គាល់​ទេពកោសល្យ​របស់​​ Neymar ក៏ដោយ។

        ក្លឹប Barcelona មានជំនួបជា​ច្រើ​ន​លើ​ក​មក​ហើយ​ជាមួយ​ក្លឹប PSG ដើម្បី​នាំយក​កីឡាករសញ្ជាតិ​ប្រេស៊ីល​រូបនេះ​ត្រឡប់​មក​ពហុកីឡាដ្ឋាន Camp Nou វិញ គឺរយៈ​ពេល​ពីរ​ឆ្នាំ​ បន្ទាប់ពីកីឡាករ​រូបនេះ​បានផ្ទេរចេញទៅកាន់​ទីដីបារាំង​ក្នុង​តម្លៃ​១៩៨​លានផោន​។

        ប៉ុន្តែ​ក្លឹបទាំង​ពីរ​​មិនបាន​សម្រេចកិច្ច​ព្រមព្រៀងនៅ​មុន​រដូវកាល​ទិញដូរ​បិទទ្វារកាលពីថ្ងៃទី​២​ខែកញ្ញា​នោះទេ ស្របពេល​ប្រធាន​បច្ចេកទេស​ក្លឹប PSG លោក Leonardo អះអាងថា ក្លឹប Barcelona ​មិនបាន​ឆ្លើយ​តប​នឹង​តម្លៃ​ដែល​ក្លឹប​ PSG ចង់បាន​។

        លោក Leonardo ក៏​ទទួល​ស្គាល់ផងដែរថា ក្លឹប​របស់​លោកក៏​បាន​ជជែក​ជាមួយ​នឹង​ក្លឹប Real Madrid ជុំវិញ​ខ្សែប្រយុទ្ធរូបនេះ​ផងដែរ៕

adverise with khmeread
tiger
Loading ad ...