លោក Jose Mourinho គឺជាអ្នករារាំងមិនឲ្យក្លឹប Man Utd ចូលរួមប្រជែងផ្ទេរយកខ្សែការពារឆ្នើម Virgil van Dijk

        អតីត​គ្រូបង្វឹក​ក្លឹប Man Utd លោក Jose Mourinho ​បាន​ប្រាប់​ក្លឹបនេះមិន​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​យក​ខ្សែការពារ Virgil van Dijk ទេ មុន​ពេល​កីឡាករ​រូបនេះ​ចុះកិច្ច​ព្រមព្រៀង​លេងឲ្យ​ក្លឹប Liverpool ។

        ​បើ​តាមកាសែត Independent បាន​ឲ្យ​ដឹងថា លោក Mourinho ​មិនត្រូវ​ការ​ van Dijk ក្នុង​ផែន​ការ​របស់លោកនៅពហុកីឡាដ្ឋាន Old Trafford ទេ។ លោក Mourinho បាន​សម្រេចចិត្ត​ជ្រើស​រើស​យក​ Eric Bailly និង Victor Lindelof ហើយ​ពេញ​ចិត្ត​នឹង​អ្វីដែល​លោក​មាន​ក្នុង​ដៃ។

        ប៉ុន្តែ Van Dijk ដែល​ទើប​ទទួល​បាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ UEFA ថ្មីៗនេះ គឺជា​កម្លាំង​ការពារ​ដ៏រឹងមាំដែល​ជួយ​ក្រុម​ហង្សក្រហម​លើក​ពានក្របខណ្ឌ CL នៅ​ទីក្រុងម៉ាឌ្រីដ​កាលពីរដូវកាលមុន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab