លួចម៉ូតូកាលពីខែមុនត្រូវបានប៉ូលិសប៉ុស្តិ៍បឹងទំពន់ទី១ស្រាវជ្រាវចាប់បាន២នាក់

ភ្នំពេញ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍បឹងទំពន់ទី១ខណ្ឌមានជ័យបានឃាត់ជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធករណីអំពើលួចយកម៉ូតូ០១គ្រឿងម៉ាកនិចនៅថ្ងៃ ព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច នៅចំណុចមុខផ្សារបឹងទំពន់ ផ្លូវ៣៣បេតេ ភូមិ សន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌ​មានជ័យ បន្ទាប់ពីបានលួចនៅចំណុចក្នុងផ្ទះជួល ផ្លូវលេខ៨បេតេ ភូមិ សន្សំកុសល១សង្កាត់ បឹងទំពន់ទី១ ខណ្ឌ​មានជ័យ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ។  

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ ហាន វីន ហៅ វី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៨៩បេតេ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២  ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) និង២-ឈ្មោះ  ខៀវ បូណាវី  ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ កោះនរា  សង្កាត់ និរោជ ខណ្ឌ ច្បារអំពៅ  មុខរបរមិនពិតប្រាកដ (គ្មានផ្ទុកសារធាតុញៀន) ។ 

វត្ថុតាងចាប់យក ដែកចុងស្រួចចំនួន០១, សោបំពង់លេខ៨ចំនួន០១,កូនសោម៉ូតូចំនួន០២,ទូរស័ព្ទដៃចាស់០១គ្រឿងម៉ាកណូគា ពណ៌ក្រហម ស៊ីមកាតលេខ ០៨១ ៩៨០៩១៨ និង ម៉ូតូ០១គ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HK 0872 (ជារបស់ជនសង្ស័យឈ្មោះ ហាន វីន)។ 

​​ចំណែកជនរងគ្រោះឈ្មោះ ស្រេង ស៊ីថា  ភេទប្រុស អាយុ២១ឆ្នាំ  ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល  ផ្លូវលេខ៨បេតេ ភូមិ សន្សំកុសល១សង្កាត់ បឹងទំពន់ទី១ ខណ្ឌ​មានជ័យ មុខរបរនិស្សិត ។សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 1N-8974 (ជារបស់ជនរងគ្រោះឈ្មោះ ស្រេង ស៊ីថា) ។ 

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហាន វីន និងឈ្មោះ  ខៀវ បូណាវី ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...