ទ្រាំចាំអស់រយៈពេល ៦ ទសវត្សរ៍ ទីបំផុតលោកយាយអាយុ ៧៤ ឆ្នាំសម្រាលបានកូនស្រីភ្លោះយ៉ាងអច្ឆរិយៈ

លោកយាយអាយុ ៧៤ ឆ្នាំម្នាក់នៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា បានផ្តល់កំណើតដល់កូនស្រីភ្លោះ។

ក្រុមគ្រូពេទ្យបានសម្រាលកូនភ្លោះ ដែលបានកើតមកបន្ទាប់ពីទទួលយកការព្យាបាលបន្សាំមេជីវិតតាមបច្ចេកទេស IVF កាលពីថ្ងៃព្រហស្បតិ៍។

វេជ្ជបណ្ឌិត Uma Sankar ដែលជាគ្រូពេទ្យរបស់លោកយាយចំណាស់រូបនេះបានប្រាប់ BBC ថា "ម្តាយនិងទារកមានសុខភាពល្អ"។

លោកយាយ Mangayamma Yaramati បាននិយាយថា គាត់និងប្តី ដែលមានអាយុ ៨២ឆ្នាំតែងតែចង់បានកូនតែមិនអាចមានផ្ទៃពោះបានទេរហូតមកដល់ពេលនេះ បន្ទាប់ពីទ្រាំចាំអស់ ៦ ទសវត្សរ៍។

ប្តីរបស់លោកយាយ ឈ្មោះ Sitarama Rajarao បាននិយាយថា "ពួកយើងពិតជារីករាយខ្លាំង ណាស់"ដោយបន្ថែមថា ប្រពន្ធរបស់គាត់មានផ្ទៃពោះក្នុងរយៈពេលត្រឹមពីរខែបន្ទាប់ពីចាប់ផ្តើមព្យាបាលតាមបច្ចេកទេស IVF។

លោកយាយ Mangayamma បាននិយាយថាគាត់មានអារម្មណ៍ថាត្រូវគេមើលងាយនៅក្នុងសហគមន៍ និងភូមិរបស់គាត់ហើយជារឿយៗលោកយាយត្រូវបានគេដកចេញពីការជួបជុំសង្គមពីព្រោះគាត់មិនមែនជាម្តាយមួយរូប។

កូនស្រីភ្លោះនេះត្រូវបានសម្រាលតាមរយៈវះកាត់ ដែលជាវិធីសាស្ត្រទូទៅនៅក្នុងករណីកម្របែបនេះ។

នៅឆ្នាំ ២០១៦ ស្ត្រីឥណ្ឌាម្នាក់ទៀតអាយុខ្ទង់ ៧០ឆ្នាំ លោកយាយ Daljinder Kaur ក៏ធ្លាប់បានផ្តល់កំណើតកូនប្រុសម្នាក់ផងដែរ៕

adverise with khmeread
tiger
Loading ad ...