បុរសម្នាក់អត់មានពាក់អាវដើរចូលផ្ទះមួយទាំងត្រេកអរ ដោយច្រឡំថាជាផ្ទះមិត្តរបស់ខ្លួន តែរឿងមិននឹកស្មានដល់ថ្នាក់ហ្នឹងទេ

វីដេអូបង្ហាញពីបុរសម្នាក់អត់មានពាក់អាវប្រឹងចូលទៅក្នុងផ្ទះមួយដោយគាត់ច្រឡំថាជាផ្ទះមិត្តភក្តិរបស់គាត់ក្នុងរដ្ឋ​ Maryland ដោយបញ្ចប់ទៅដោយម្ចាស់ផ្ទះបាញ់សម្លាប់ចោល។

លោក Gerardo “Gary” Espinoza វ័យ ៤៦ ឆ្នាំត្រូវបានគេថតជាប់លើកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះទាំងញញឹម ខណៈដែលគាត់គោះទ្វារផ្ទះមួយនៅជាយក្រុង Baltimore មុនពេលគាត់ត្រូវម្ចាស់ផ្ទះបាញ់សម្លាប់។

វីដេអូថតជាប់តាំងពីខែកក្កដា ដែលទើបនឹងបញ្ចេញជាសារធារណៈកាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញាដោយរដ្ឋអាជ្ញា បានប្រកាសថា ម្ចាស់ផ្ទះឈ្មោះ Charles Dorsey វ័យ ៥៦ ឆ្នាំ នឹងមិនត្រូវបានដាក់ទោសនោះទេ។

មេធាវី Rich Gibson ដែលការពារកូនក្ដីបានទទូចថា វាច្បាស់ណាស់គ្មានបទល្មើសកើតឡើងនោះទេ បើទោះជាមានការបាត់បង់ជីវិតម្នាក់យ៉ាងរន្ធត់ក៏ដោយ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab