កន្លងមកតារាចម្រៀងទាំងពីរនេះបានធ្វើឲ្យទស្សនិកជនស្ទើរភ្លេចដកដង្ហើមម្តងរួចហើយ ខណៈពួកគេទាំងពីរឡើងសម្តែងនៅកម្មវិធិប្រគល់ពាន BRIT Awards កាលពីខែមុនជាមួយនឹងការសម្តែងបែបសិចស៊ីរោលរាល។
ឥឡូវនេះ Rihanna និង Drake បានបង្កើតនូវភាពអស្ចារ្យម្តងទៀតនៅពេលពួកគេបានសហការគ្នាសម្តែងនៅក្នុងដំណើរសម្តែងជុំវិញពិភពលោក ANTI World Tour កាលពីយប់ថ្ងៃអង្គារនៅទីក្រុងម៉ាយអាមី។
អ្នកគាំទ្រនៅវេទិកា American Airlines Arena នៅទីក្រុងនេះបានអបអរតារាចម្រៀងទាំងពីរ ខណៈពេលអ្នកទាំងពីរឡើងច្រៀងរួមគ្នានិងបបោសអង្អែលគ្នាយ៉ាងស្រើបស្រាល ខណៈពេល Rihanna បង្អួតរាងជាមួយនឹងឈុតរ៉ូបពណ៌ខ្មៅមើលឆ្លុះដល់សាច់ក្នុង។
Rihanna វ័យ២៨ឆ្នាំ មើលទៅអស្ចារ្យណាស់ ជាមួយនឹងឈុតស្បៃដែលមើលទៅហាក់ដូចជាអត់មានសល់កន្លែងណាដែលបិទបាំងបន្តិចសោះ។ លើកនេះ Rihanna កាន់តែព្រហើន ហើយអត់មានពាក់អាវទ្រនាប់ទេ ដោយបញ្ចេញ សាច់គ្មានសល់ ខណៈនាងសម្តែងបទចម្រៀងល្បីរបស់នាង ដែលធ្វើឲ្យអ្នកគាំ ទ្រហើបគូទពីកៅអី៕
